
ការធ្វើមុខម្ហូបបាយឆាម្នាស់ អោយមានរសជាតិឆ្ងាញ់!!

##មុននឹងធ្វើមុខម្ហូបបាយឆាម្នាស់ ត្រូវមានគ្រឿងផ្សំដូចខាងក្រោម៖
- បាយ ២ចានចង្កិះ
- បង្គារ ១០ បកសំបកអោយស្អាត
- ម្នាស់ កន្លះចានចង្កិះ (ហាន់តូចល្មម ប្រហែល ១សម)
- ខ្ទឹមបារាំង ១/៤ ចានចង្កិះ (ហាន់តូចល្មម ប្រហែល ១សម)
- ការ៉ុត ១/៤ ចានចង្កិះ (ហាន់តូចល្មម ប្រហែល ១សម)
- គ្រាប់សណ្តែកកំប៉ុង ១/៤ ចានចង្កិះ
- ទំពាំងបាយជូគ្រៀម ១/៤ ចានចង្កិះ
- គ្រាប់ស្វាយចាន់ទី ១/៤ ចានចង្កិះ
- ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ
- ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ
- ស្ករ ១ស្លាបព្រាកាហ្វេ
- ម្រេចម៉ដ្ធ ១ស្លាបព្រាកាហ្វេ
- ម្សៅការី ១ស្លាបព្រាកាហ្វេ
- ប្រេងឆា ២ស្លាបព្រាបាយ

⛔️យកខ្ទះ ដាក់ប្រេងឆាដាំអោយក្តៅ រួចដាក់ខ្ទឹមបារាំង និងខ្ទឹមស បំពងដោយប្រើភ្លើងមធ្យម ប្រហែលជា ២ ទៅ ៣នាទី។
⛔️ដាក់បង្គារ គ្រាប់សណ្តែក និងការ៉ុត ឆាចូលគ្នាប្រហែលជា ៣ ទៅ ៤នាទី ។
⛔️ដាក់ បាយ និងម្នាស់ឆា ៣ ទៅ ៤ត្រឡប់ បន្ថែមរសជាតិដោយ ទឹកស៊ីអ៊ីវ ស្ករ ម្រេច និងម្សៅការី កូរអោយសព្វ និងឆ្អិនល្អ រួចដាក់ទំពាំងបាយជូ
និងគ្រាប់ស្វាយចាន់ទី កូអោយសព្វ ដួសដាក់ក្នុងសម្បកម្នាស់ ជាការស្រេច៕