មុខម្ហូបស្លាបមាន់បំពងទឹកអំពិលទុំ អោយមានរសជាតិឆ្ងាញ់!!
តើនាក់ចង់រៀនធ្វើមុខម្ហូបស្លាបមាន់បំពងទឹកអំពិលទុំ អោយមានរសជាតិឆ្ងុយឆ្ងាញ់ទេ?
💡គ្រឿងផ្សំ មុខម្ហូបស្លាបមាន់បំពងទឹកអំពិលទុំ ដូចខាងក្រោម៖
- ស្លាបមាន់ ចំនួន០១គីឡូ
- ទឹកអំពិលទុំ
- ខ្ទឹមស ចិញ្ច្រាំ
- ម្សៅស៊ុប, ស្ករត្នោត, ទឹកប្រេងខ្ចង,
- ម្សៅឆា ( លាយជាមួយទឹកបន្តិច កូរអោយសព្វ )
- គល់ខ្ទឹម ហាន់ជាកង់តូចល្មម
- ម្ទេស ហាន់តូច ( តិចរឺច្រើនតាមការចូលចិត្ត )
- ជំហានទី១៖ យកស្លាបមាន់មកប្រលាក់ ជាមួយម្សៅស៊ុបអោយសប់ មុននឹងដាកចំអិន បន្ទាបមកដាក់ប្រេងឆាចូលក្នុងខ្ទះទុកអោយក្ដៅ រួចដាក់ស្លាបមាន់ចូល បំពងអោយឆ្អិន រួចដួសទុកខ្លះ។
- ជំហានទី២៖ ដាក់ប្រេងឆាចូលក្នុងខ្ទះសារឡើងវិញ ទុកអោយក្ដៅ រួចដាក់ខ្ទឹមសចូលបំពងអោយឈ្ងុយបន្តិច បន្ទាប់មកដាក់ស្ករត្នោត ទឹកអំពិលទុំ ម្សៅស៊ុប ទឹកប្រេងខ្ចង និង បន្ថែមទឹកបន្តិច ហើយកូរអោយសព្វចូលជាតិ រួចភ្លក់មើលអោយល្មមតានការចូលចិត្ត (រស់ជាតិជូរផ្អែម)។
- ជំហានទី៣៖ រួចដាក់គល់ខ្ទឹម ម្ទេស និង ម្សៅឆាចូល កូរអោយសព្វ ទើបដាក់ស្លាប់មាន់ចូល រួចកូរត្រលប់ចុះត្រលប់ចុះឡើងអោយសព្វចូលជាតិជាមួយគ្រឿង ទុកអោយអោយពុះអោយចូលជាតិ រួចដួសចេញ ហើយជាការស្រេច ។