Saturday, August 26, 2017

មុខម្ហូបសម្លសម្លក់


មុខម្ហូបសម្លសម្លក់ អោយមានរសជាតិឆ្ងាញ់!!



💡មុខម្ហូបសម្លសម្លក់​ គ្រឿងផ្សំដូចខាងក្រោម៖


- ត្រីរស់ចំនួន ០១ ៣-៤ក្រាម ឬអាច​ត្រីស្ពឹន​ទៅ​តាមដែលចូលចិត្ត

- ស្លឹកម្ទេសចំនួន ១៥០ក្រាម

- ខ្ទឹមសចំនួន ០៤កំពឹស ដំឲ្យបែក

- ខ្ជាយចំនួន ០៣ដុំ ឬអាច​ហាន់ជាសសៃក៍បាន

- ល្ពៅចំនួន ០១ដុំតូច ចិតជា​ដុំៗ

- ននោងចំនួន ០១ផ្លែតូច ចិតជាដុំឬជារាងវែងកបាន

- ត្រឡាចចំនួន ០១ផ្លែតូច ចិតទទឹងរាងបន្ទះ

- ស្នៀតពោតចំនួន ២០០ក្រាម

- ស្លឹកគ្រៃចំនួន ៣-៤សន្លឹក​មូរដាក់​ញីឲ្យបែក

- ប្រហុកចំនួន ៣-៤ត្រី ទៅ​តាមចំណូលចិត

- ស្ករសចំនួន ០១ស្លាបព្រាកាហ្វេ

- ទឹកត្រីចំនួន ០១ស្លាបព្រាបាយ​កន្លះ

- ទឹកស៊ុបមាន់ចំនួន ០១ចាន

- ប៊ីចេងចំនួន កន្លះស្លាបព្រាកាហ្វេ

- ជីក្រហមចំនួន ១០សន្លឹក (ឬតាម​ដែល​អ្នក​ចង់



- ជា​ដំបូង​អ្នក​ត្រូវ​ដាក់​ឆ្នាំង​ដាំ​ទឹក​ឲ្យ​ពុះ បន្ទាប់មក​ចាក់​ទឹក​ស្ងោរ​ស៊ុបចូល ពេល​ពុះ​ម្តង​ទៀត​ចាប់ផ្តើម​ជ្រុមប្រហុក បន្ថែម ទឹកត្រី​ ខ្ជាយ ខ្ទឹមស ស្លឹកគ្រៃ ស្ករស ប៊ីចេង ត្រី ល្ពៅ រួច​ហើយ​គ្រប​ទុកឲ្យល្ពៅរាងផុសបន្តិច។

- នៅ​ពេល​ដែល​ទឹក​ពុះហើយល្ពៅផុសតិចៗ ​ត្រូវ​ដាក់​បន្លែថែម​ត្រឡាច ននោង ស្នៀតពោត ​គ្របទុក​ប្រហែល​ជា ៣-៥ នាទី។

- ជា​ចុង​ក្រោយ​អ្នក​ត្រូវ​ដាក់​ ស្លឹក​ម្ទេស និងជីក្រហម កូរ ១ត្រឡប់លើក​ចេញ​ជា​ការ​ស្រេច៕



@FBfoods