
👨🍳មុខម្ហូបបង្កងគ្រឿងការី អោយមានរសជាតិឆ្ងាញ់!!

💡មុខម្ហូបបង្កងគ្រឿងការី ឆ្ងុយឆ្ងាញ់ ត្រូវមានគ្រឿងផ្សំដូចខាងក្រោម៖
-បង្កង ០១គីឡូ
-កាពិ រឺ ប្រហុក ( តាមចំណូលចិត្ត )
-គ្រឿងការី
-ម្សៅស៊ុប
-ម្ទេសក្រៀម ( ចិញ្ច្រាំអោយម៉ត់ )
-ខ្ទិះដូង
-អំបិល
-ទឹកត្រី
-ស្ករស
-គ្រឿងបុក មានដូចជា( គល់ស្លឹកគ្រៃ រំដេង រមៀត ស្លឹកក្រូចសើច ខ្ទឹមស ) បុកម៉ត់ហើយ ដាក់សណ្ដែកដី បុកលាយជាមួយអោយម៉ត់បន្តិច

ដាក់ខ្ទិះចូលក្នុងឆ្នាំង ទុកអោយឡើងប្រេងបន្តិច ដាក់ម្ទេសក្រហម ប្រហុក រឺ កាពិ
កូរអោយរៀងក្រហមបន្តិច ទើបដាក់គ្រឿងបុកកូរអោយសព្វឡើងឈ្ងុយ និង ក្រហម
បន្ទាប់មកដាក់គ្រឿងការីចូល ( បើសិនជាស្ងួត ដាក់ខ្ទិះចូលបន្តិច )
បន្ទាប់មកទៀត ដាក់បង្កង ស្ករស ទឹកត្រី អំបិល ម្សៅស៊ុប កូរចូលគ្នាអោយសព្វជាមួយគ្រឿង
រួចដាក់ខ្ទិះចូលបន្តិច ( កុំអោយច្រើនពេក ធ្វើអោយរៀងខាប់ ) ទុកអោយពុះ រួចភ្លក់មើលអោយល្មម
តាមការចូលចិត្ត ពេលឆ្អិបបង្កងហើយ ដួសដាក់ចាន រួចជាការស្រេច ។
