Monday, September 4, 2017

មុខម្ហូបឆ្អឹងជំនីរចំហុយត្រាវ


X-មុខម្ហូបឆ្អឹងជំនីរចំហុយត្រាវ អោយមានរសជាតិឆ្ងាញ់!!



💡មុខម្ហូបឆ្អឹងជំនីរចំហុយត្រាវត្រូវមានគ្រឿងផ្សំដូចខាងក្រោម៖


-ឆ្អឹងជំនីរចំនួន ២ខាំ

-ត្រាវ ចិតដុំៗចំនួនចំនួន ១ខាំ

-ស្រាសចំនួន ២ស្លាបព្រាបាយ

-ម្សៅឆាចំនួន ១ស្លាបព្រាកាហ្វេ

-ស្ករចំនួន កន្លះស្លាបព្រាកាហ្វេ

-អំបិលចំនួន ចុងស្លាបព្រាកាហ្វេ

-ទឹកខ្យងចំនួន កន្លះស្លាបព្រាបាយ

-ខ្ទឹមសចិញ្ច្រាំចំនួន ១ស្លាបព្រាកាហ្វេ

-ខ្ញីចិញ្ច្រាំចំនួន ២ស្លាបព្រាកាហ្វេ

-ម្ទេសផ្អែមចំនួន ១ផ្លែ ហាន់ស្តើងៗ



ចំពោះ​វិធី​ចម្អិន​វិញ​គឺ​ដំបូង​ខ្ញី​ត្រូវ​ហាន់​ជា​សរសៃ​ស្ដើង​វែងៗ​ រួច​យក​ទៅ​បំពង​ជាមួយ​ប្រេងឆា ។

បន្ទាប់មកយកឆ្អឹង​ជំនីរ​ជ្រូក​ត្រូវ​កាត់​ជា​កង់ៗ​ ហើយ​ប្រឡាក់​ជាមួយ​ខ្ទឹម​ស​ចិញ្ច្រាំ ព្រមទាំង​គ្រឿងផ្សំ​រសជាតិ​មាន​ម្សៅស៊ុប ស្ករស និង​អំបិល តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ហើយ​ផ្អាប់​ទុក​មួយ​សន្ទុះ។

​យកឆ្អឹងជំនីរ កាត់កង់ខ្លីៗ ប្រឡាក់ជាមួយស្រា និងគ្រឿងដទៃទៀតគ្រប់មុខ ទុកចោល១ម៉ោង អោយចូលជាតិ។

​យកត្រាវតម្រៀបនៅបាតចាន ទើបចាក់សាច់ជ្រូកពីលើ ហើយដាក់ចំហុយ ២០នាទី។

​បរិភោគក្តៅៗ ដោយមានរោយស្លឹកខ្ទឹម និងម្ទេស ពីលើក៏បាន មិនបាច់ក៏បាន។



@FBfoods