
មុខម្ហូបឆាបាយគីមឈី អោយមានរសជាតិឆ្ងាញ់!!

##មុននឹងធ្វើបាយឆាគីមឈីត្រូវមានគ្រឿងផ្សំដូចខាងក្រោម៖
- ប្រេងឆា
- សាច់ជ្រូកចិញ្ច្រាំ
- បាយឆ្អិន
- ស្លឹកខ្ទឹមហាន់ (បំបែកគល់ និងស្លឹកផ្សេងគ្នា)
- គីមឈីចិញ្ច្រាំ
- ទឹកគីមឈី
- ប្រេងល្ង
- ទឹកស៊ីអ៊ីវ
- ស៊ុត
- គ្រាប់ល្ង
- សាច់ក្រក
*** ចាក់ប្រេងឆាក្នុងខ្ទះក្ដៅ ឆាសាច់ទាល់តែឆ្អិន
*** យកបាយឆ្អិនដាក់ក្នុងចានគោមមួយ ដោយដាក់ប្រេងឆាចូលប្រហែល 1 ស្លាបព្រាបាយ ហើយច្របល់គ្នា
*** បំពងគល់ខ្ទឹម ទាល់តែមានក្លិនឈ្ងុយ ប្រហែលជា 30 វិនាទី។
***ដាក់ សាច់ក្រក់ សាច់ជ្រូកចិញ្រ្ចាំ ឆាត្រលប់មួយគ្រាមល្មម ប្រហែល15 វិនាទី។
***ចាក់ គីមឈីចិញ្ច្រាំ និងទឹកគីមឈីចូល រួចចាក់បាយចូល ឆាវាឱ្យចូលជាតិល្អ ប្រហែល 10 នាទី ឱ្យមើលទៅបាយឡើងក្រហម
*** បន្ថែមទឹកស៊ីអ៊ីវ និងប្រេងល្ងចូល កូរចុះឡើងប្រហែល 3 ទៅ 5 នាទីឱ្យវាចូលជាតិល្អ។
*** ចៀនស៊ុត រួចដួសដាក់ពីលើបាយឆានោះ ហើយរោយស្លឹកខ្ទឹមហាន់ និងគ្រាប់ល្ងពីលើជាការស្រេច៕