Tuesday, August 29, 2017

មុខម្ហូបស្ងោរ​ស្ពៃ​ក្តោប​ស្នូល​សាច់​ជ្រូក​ចិញ្ច្រាំ


👨‍🍳មុខម្ហូបស្ងោរ​ស្ពៃ​ក្តោប​ស្នូល​សាច់​ជ្រូក​ចិញ្ច្រាំ អោយមានរសជាតិឆ្ងាញ់!!



ម្ហូបស្ងោរ​ស្ពៃ​ក្តោប​ស្នូល​សាច់​ជ្រូក​ចិញ្ច្រាំមានគ្រឿងផ្សំ!!


-ស្ពៃ​ក្តោប ៣០០ ​ក្រាម​ពុះ​ជា​ពី​ បក​ចេញ​ជា​ស្រទាប់ៗ​លាង​ទឹក​ឲ្យ​ស្អាត

-សាច់​ជ្រូក ៤០០ ក្រាម​ចិញ្ច្រាំឲ្យ​ម៉ត់

-ស្លឹក​ខ្ទឹម ៣ ដើម​កាត់​យក​តែស្លឹក​ទុក​ទាំង​វែង

-ផ្សិត ២០០ ក្រាម (ផ្សិត​ចិន) ពុះ​ជា​ពីរ

-ការ៉ុត ១ ​មើម​កាត់​ទទឹង​ជា​ចំណិតៗ ឬចិត​ជា​ក្បាច់​រឹត​តែ​ល្អ

-ស្ករស ១ ស្លាប​ព្រា​កាហ្វេ

-ទឹក​ស៊ី​អ៊ីវ ១ ស្លាប​ព្រា​កាហ្វេ

-ប្រេង​ខ្យង ១ ស្លាប​ព្រាកាហ្វេ

-ទឹកត្រី ២ ស្លាបព្រាកាហ្វេ

-ម្រេច កន្លះស្លាបព្រាបាយ

-អំបិល ១ ស្លាបព្រាកាហ្វេកន្លះ

-ខ្ទឹមស ៣ កំពឹសចិញ្ច្រាំ

-ជីវ៉ាន់ស៊ុយ ៤ ដើម ២ដើមហាន់តូចៗ ២ ដើមទុកដាក់ក្នុងឆ្នាំងសម្លរ



ជា​ដំបូង​ត្រូវ​ដាំ​ទឹក​ស្រស់​ស្ពៃក្តោប​ និង​ស្លឹក​ខ្ទឹម​ជា​មុន​សិន​ ពេល​ដែល​ទឹក​​ពុះ​អ្នក​ត្រូវ​ដាក់​អំបិល​ ១ ស្លាប​ព្រា​កាហ្វេ​ចូល​ក្នុង​ទឹក​ដែល​កំ​ពុង​ពុះ​នោះ ​បន្ទាប់​មក​ដាក់​ស្ពៃ​ក្តោប​ និង​ស្លឹក​ខ្ទឹម​ចូល​ទុក​ប្រហែល​ជា ​៣០ វិនាទី​

ទើប​ស្រង់​ចេញ​ដាក់​ចូល​ក្នុង​ទឹក​ត្រជាក់​រួច ហើយ​ក៍​ស្រង់​ពី​ទឹក​ត្រជាក់​ទុក​មួយ​ផ្នែក​សិន។

អ្នក​ត្រូវ​យក​ចាន​គោម​ធំ​មួយ​ដើម្បី​ដាក់​ប្រឡាក់​សាច់​ជ្រូក​ចិញ្ច្រាំ​ ដែល​មាន​គ្រឿង​ផ្សំ​ដូចជាៈ ​ជីវ៉ាន់ស៊ុយ​ដែល​បាន​ហាន់តូចៗ, ខ្ទឹមស, ម្រេច, ស្ករស, ទឹកស៊ីអ៊ីវ,

ប្រេងខ្យង​ និង​ទឹកត្រី ១ ស្លាបព្រាកាហ្វេ ​រូច​កូរ​បញ្ចូល​គ្នា​រហូត​ទាក់​តែ​គ្រឿង​ចូល​បាន​សប់​ល្អ។​

យក​ស្ពៃ​ក្តោប​ដែល​បាន​ស្រស់​រួច​ពន្លារ​ឲ្យ​រាប​បន្ទាប់​មក​ដាក់​សាច់​ ជ្រូក​ដែល​បាន​ផ្សំ​គ្រឿងរួច ​១ ស្លាបព្រាបាយ​ដាក់

​នៅ​ចំហៀង​ស្ពៃ​រួច​ក៍​មូរ​ហើយ​យក​ស្លឹក​ខ្ទឹម​ចង​ឲ្យ​ ជាប់​ទុក​មួយ​ផ្នែក​សិន។

យក​ឆ្នាំង​ដាក់​ដាំ​ទឹក​ឲ្យពុះ​ដាក់​ដើម​ជីវ៉ាន់ស៊ុយ, ការ៉ុត, ផ្សិត, អំបិល ​កន្លះស្លាបព្រាកាហ្វេ

និង​ស្ពៃក្តោប​ដែល​បាន​រុំ​សាច់​ជ្រូក​ចូល​ទៅ​ក្នុង​ឆ្នាំង​រួចគ្រប​ ១០-១៥ នាទី ​ឬ​រហូត​ទាល់​តែ​ឆ្អិន​ជា​ការ​រួចរាល់៕



@FBfoods