មុខម្ហូបសម្លម្ជូរបង្គា អោយមានរសជាតិឆ្ងាញ់!!
💡មុខម្ហូបសម្លម្ជូរបង្គា គ្រឿងផ្សំដូចខាងក្រោម៖
- បង្គា
-ប៉េងប៉ោះ
-ម្នាស់
-ត្រឡាច
-ជីររណារ
-ម្អម
-សណ្ដែកបណ្ដុះ
-ខ្ទឹមស
-ម្សៅស៊ុប
-ស្ករស
-ទឹកអំពិល និងទឹកស៊ុបឆ្អឹងជ្រូក។
- យកបង្គាទៅបកសម្បក រួចវះខ្នងលាងទឹកឲ្យស្អាត។
- បន្ទាប់មកត្រូវចិតបន្លែជាចំណិចតូចល្មមឲ្យរៀបរយ។
- ចាប់ផ្ដើមដាំទឹកស៊ុបឲ្យពុះរួចដាក់គ្រឿងផ្សំដូចជា ម្សៅស៊ុប, និងស្ករសបន្តិចចូល មុននឹងច្រូចទឹកអំពិល។
- បន្ទាប់មកទៀតដាក់ ប៉េងប៉ោះ, ម្នាស់, ត្រឡាច, ចូលឲ្យឆ្អិនល្មម មុននឹងដាក់បង្គាស្រស់ និងសណ្ដែកបណ្ដុះចូលឲ្យពុះម្ដងទៀត។







