
👨🍳មុខម្ហូបសម្លរម្ជូរគ្រឿងសាច់គោ អោយមានរសជាតិឆ្ងាញ់!!

💡មុខម្ហូបសម្លរម្ជូរគ្រឿងសាច់គោឆ្ងុយឆ្ងាញ់ ត្រូវមានគ្រឿងផ្សំដូចខាងក្រោម៖

-សាច់គោចំនួន ៥០០ ក្រាម ហាន់ជាចំណិតស្តើងៗ
-ភ្លៅកែបចំនួន ៥០០ ក្រាម ចិតជាបញ្ឆិតវែង ២-៣ ថ្នាំងដៃ

-ប្រហុកចំនួន ១ ស្លាបព្រាបាយ (ចិញ្ច្រាំ)
-ជីនាងវងចំនួន ១ ក្តាប់ បេះជាសន្លឹកៗ
-គ្រឿងចំនួន ៣ ស្លាបព្រាបាយ

-ម្សៅស៊ុបចំនួន កន្លះស្លាបព្រាបាយ
-អំពិលចំនួន ១ ស្លាបព្រាបាយ

-ស្ករសចំនួន កន្លះសាបព្រាបាយ
បន្ទាប់ពីដាក់ឆ្នាំងលើភ្លើងឲ្យក្តៅហើយ ដំបូងអ្នកត្រូវយកសាច់គោដាក់ចូលក្នុងឆ្នាំង រួចដាក់ស្ករស, អំពិល, ម្សៅស៊ុប និងប្រហុក បន្ទាប់មកដាក់ទឹកបន្តិចច្របល់បញ្ចូលគ្នាឲ្យសព ហើយរំងាស់មួយសន្ទុះដើម្បីឲ្យសាច់ផុយ។
បន្ទាប់មកទៀត បន្ថែមបន្លែដាក់ទឹកចូលគ្របទុកប្រហែល ៥ នាទីដាក់ជីនាងវងចូលជាការរួចរាល់៕
