Wednesday, May 31, 2017

មុខម្ហូបឆាលៀស


មុខម្ហូបឆាលៀស អោយមានរសជាតិឆ្ងាញ់!!



##មុននឹងធ្វើឆាលៀស យើងត្រូវមានគ្រឿងផ្សំដូចខាងក្រោម៖


– លៀស ២ កំប៉ុង ត្រាំទឹកឲ្យបាន ១ យប់ ដុសលាងឲ្យស្អាត

– ប្រេងខ្យង ១ ស្លាបព្រាបាយ

– ស្ករស ១ ស្លាបព្រាកាហ្វេ

– អំបិល ១ ចុងស្លាបព្រាកាហ្វេ

– ម្រេច ១ ស្លាបព្រាកាហ្វេ

– ខ្ទឹមបំពង ១ ស្លាបព្រាបាយ

– ខ្ញី ១៥០ ក្រាម ចិតជាសសៃវែងៗ កុំឲ្យតូចពេក



- ត្រូវយកឆ្នាំងខ្ទះដាក់ប្រេងឆាឲ្យក្តៅ បន្ទាប់មកដាក់ខ្ញីចូលឆាត្រឡប់ទៅត្រឡប់មកបន្តិចសិនទើបដាក់ ខ្ទឹមបំពង

រួចហើយឆាបន្តទៀតទើបដាក់គ្រឿងថែម។

- គ្រឿងដែលត្រូវដាក់បន្ថែមមាន ម្រេច, អំបិល, ស្ករស និងប្រេងខ្យង រួចហើយឆាគ្រឿងបញ្ចូលគ្នាឲ្យឈ្ងុយ

សុំដាក់លៀសចូលតាមក្រោយដើម្បីឆាបញ្ចូលជាមួយគ្នាតែម្តង បន្ទាប់មកត្រូវគ្របទុកប្រហែល ៥ នាទី ទើបលៀសឆ្អិនល្អ។

- ទឹកជ្រលក់ មានគ្រឿងផ្សំដូចជា ម្រេច ១ ស្លាបព្រាកាហ្វេ ខ្ទឹមស ចិញ្ច្រាំ ២ កំពឹស ក្រូចឆ្មា ១ ចំហៀងផ្លែ

ស្ករស ជិត ១ ស្លាបព្រាបាយ ទឹកត្រី ២ ស្លាបព្រាបាយ កូរបញ្ចូលគ្នាជាការស្រេច៕



@FBfoods