This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, September 7, 2017

បង្គា​អប់​អំបិលម្ទេស


តើអ្នកចេះធ្វើមុខម្ហូបបង្គា​អប់​អំបិលម្ទេស អោយមានរសជាតិឆ្ងាញ់!!

គ្រឿងផ្សំមុខម្ហូបបង្គា​អប់​អំបិលម្ទេស!!
    -បង្គា
    -អំបិលម្ទេស
    -គល់ស្លឹកគ្រៃ
    -រំដេង
    -ខ្ទឹមស និង​ស្លឹកក្រូចសើច​។

មុន​ដំបូង​ត្រូវ​យក​បង្គា​ទៅ​លាង​ឲ្យ​ស្អាត រួច​យក​វា​ទៅ​ញ៉ាំ​ជាមួយ​អំបិលម្ទេស គល់ស្លឹកគ្រៃ រំដេង ខ្ទឹមស

និង​ស្លឹកក្រូចសើច​ឲ្យ​ចូលជាតិ រួច​យក​ទៅ​រុំ​ក្រដាស​អាលុយមីញ៉ូម​អាំង​លើ​ចង្អើរ ប្រមាណ​ជា​១០​ទៅ​១៥​នាទី​នោះ​ជា​ការ​ស្រេច​។

@KhmerFoods

មុខម្ហូបញាំ​ម្រះ​បង្គា


តើអ្នកចេះធ្វើមុខម្ហូបញាំ​ម្រះ​បង្គា អោយមានរសជាតិឆ្ងាញ់!!


គ្រឿងផ្សំមុខម្ហូបញាំ​ម្រះ​បង្គា !!






@FBfoods

ឆា​តៅហ៊ូ​បំពង​ជាមួយ​បង្គា​ស្រស់


តើអ្នកចេះធ្វើមុខម្ហូបឆា​តៅហ៊ូ​បំពង​ជាមួយ​បង្គា​ស្រស់ អោយមានរសជាតិឆ្ងាញ់!!


គ្រឿងផ្សំមុខម្ហូបឆា​តៅហ៊ូ​បំពង​ជាមួយ​បង្គា​ស្រស់ !!






@FBfoods

មុខម្ហូបញាំ​បង្គា​ពពាយ


តើអ្នកចេះធ្វើមុខម្ហូបញាំ​បង្គា​ពពាយអោយមានរសជាតិឆ្ងាញ់!!


គ្រឿងផ្សំមុខម្ហូបញាំ​បង្គា​ពពាយ !!






@FBfoods

មុខម្ហូបញាំពេាះគោ


តើអ្នកចេះធ្វើមុខម្ហូបញាំពេាះគោអោយមានរសជាតិឆ្ងាញ់!!


គ្រឿងផ្សំមុខម្ហូបញាំពេាះគោ !!






@FBfoods

មុខម្ហូបភ្លាសាច់គោ


តើអ្នកចេះធ្វើមុខម្ហូបភ្លាសាច់គោអោយមានរសជាតិឆ្ងាញ់!!


គ្រឿងផ្សំមុខម្ហូបភ្លាសាច់គោ !!


  • love song!!


  • @FBfoods

    មុខម្ហូបឆាសសៃកែងជូរហិរ


    តើអ្នកចេះធ្វើមុខម្ហូបឆាសសៃកែងជូរហិរអោយមានរសជាតិឆ្ងាញ់!!


    គ្រឿងផ្សំមុខម្ហូបឆាសសៃកែងជូរហិរ!!


  • love song!!


  • @FBfoods

    ភ្លា​សាច់គោ​ត្រកួន​រសជាតិ​ជូរហឹរ


    តើអ្នកចេះធ្វើមុខម្ហូបភ្លា​សាច់គោ​ត្រកួន​រសជាតិ​ជូរហឹរអោយមានរសជាតិឆ្ងាញ់!!


    គ្រឿងផ្សំភ្លា​សាច់គោ​ត្រកួន​រសជាតិ​ជូរហឹរ!!




    @FBfoods

    មុខម្ហូបសម្លរទំពាំង


    តើអ្នកចេះធ្វើមុខម្ហូបសម្លរទំពាំងអោយមានរសជាតិឆ្ងាញ់!!


    គ្រឿងផ្សំមុខម្ហូបសម្លរទំពាំង




    @FBfoods

    Wednesday, September 6, 2017

    មុខម្ហូបស្ងោជ្រក់មាន់

    👨‍🍳តើនរណាចេះធ្វើមុខម្ហូបស្ងោជ្រក់មាន់អោយមានរសជាតិឆ្ងាញ់!!

    💡ចែករំលែកបទពិសោធ៍របៀបធ្វើម្ហូបស្ងោជ្រក់មាន់ពិសេស!!

    គ្រឿងផ្សំ
      -គល់ស្លឹកគ្រៃកាត់ជាកង់ៗ កុំអោយវែងពេក -ស្លឹកក្រូចសើច -ទឹកត្រី ម្សៅស៊ុប -មាន់កាប់ជាដុំៗ -ស្លឹកជីនាងវង -ជីបន្លា -ស្លឹកខ្ទឹម ហ៊ាន់ជាសសៃតូចល្មម -ក្រូចឆ្មា -ប៊ីចេង -អំបិល -ស្ករស -អំពិល


      ដាក់ទឹកចូលក្នុងឆ្នាំងសម្លរ ដាក់គល់ស្លឹកគ្រៃ និងស្លឹកក្រូចសើច ដាំទុកអោយពុះ រួចដាក់មាន់ បន្តទុកអោយពុះម្ដងទៀត សឹមដាក់ទឹកត្រី ម្សៅស៊ុប ស្ករស និងអំបិល ភ្លក់មើលអោយល្មមតាមការចូលចិត្ត ។បន្តរំងាស់ទុកអោយសាច់មាន់ផុយ សឹមដួសដាក់ចាន បន្ទាប់មកដាក់ស្លឹកជីនាងវង ជីបន្លា ស្លឹកខ្ទឹម និងច្របាច់ទឹកក្រូចឆ្មាចូលរួចជាការស្រេច។


    @FBfoods

    មុខម្ហូបសម្លរ​ម្ជូរ​ខ្ជិល


    👨‍🍳តើនរណាចេះធ្វើមុខម្ហូបសម្លរ​ម្ជូរ​ខ្ជិលអោយមានរសជាតិឆ្ងាញ់!!



    💡គ្រឿងផ្សំមុខម្ហូបសម្លរ​ម្ជូរ​ខ្ជិលដូចខាងក្រោម៖


    -ត្រីឆ្តោ ឬ ត្រីប្រា ឬ ត្រីរ៉ស់

    -ត្រកួន ហាន់រាងវែងៗ ២-៣ ថ្នាំងដៃ

    -គល់ស្លឹកគ្រៃ

    -ស្លឹកក្រូចសើច

    -រំដេង (ហាន់ជាបន្ទះស្តើងៗ)

    -ម្អម

    -ប្រហុក (ចិញ្ច្រាំ)

    -ប៊ីចេង

    -អំបិល

    -ស្ករស

    -អំពិល



    -ដំបូងអ្នកត្រូវដាក់ត្រកួន រួចដាក់គល់ស្លឹកគ្រៃ, ស្លឹកក្រូចសើច, រំដេង និងត្រី បន្ទាប់មកដាក់ប្រហុក,ប៊ីចេង,អំបិល,ស្ករ

    -បន្ទាប់មកទៀត ដាក់ទឹកឲ្យល្មមនឹងបន្លែ ហើយរំងាស់វាប្រហែល ១ រំពុះ ជាចុងក្រោយដាក់អំពិល និងភ្លក់មើលតាមការចង់បាន



    @FBfoods

    Monday, September 4, 2017

    មុខម្ហូបឆា​ពោះ​តាន់​ម្រេច​ខ្ចី​


    X-មុខម្ហូបឆា​ពោះ​តាន់​ម្រេច​ខ្ចី​ អោយមានរសជាតិឆ្ងាញ់!!



    💡មុខម្ហូបឆា​ពោះ​តាន់​ម្រេច​ខ្ចី​ត្រូវមានគ្រឿងផ្សំដូចខាងក្រោម៖


    -ពោះតាន់

    -ម្រេច​ខ្ចី

    -ខ្ទឹម​បារាំង

    -ការ៉ុដ

    -គល់​ខ្ទឹម

    -ស្លឹកក្រូច​សើច

    -ម្ទេស​ដៃនាង

    -ខ្ទឹមស

    -ម្រេច​ម៉ដ្ឋ

    -ទឹកត្រី

    -ស្ករស

    -ប្រេងឆា និង​ម្សៅ​ស៊ុប។



    -ពោះ​តាន់​ត្រូវ​យក​​ទៅ​សម្អាត​ឲ្យ​​បាត់​ក្លិន​ឆ្អាប រួច​ស្ងោរជាមួយ​ស្លឹក​ក្រូច​សើច​ឲ្យ​ឆ្អិន​ល្អ។

    -ខ្ទឹម​ស​ត្រូវ​ចិញ្ច្រាំ​ឲ្យម៉ដ្ឋ រួច​ចាក់ចូល​ខ្ទះ​ឆា​ឲ្យ​ឡើង​ក្លិន​ឈ្ងុយ​សឹម​ដាក់​ម្រេច​ខ្ចី ការ៉ុដ ខ្ទឹមបារាំង និង​ម្ទេស​ដៃ​នាង​ចូល ដោយ​បន្ថែម​ទឹក​បន្ថិច។

    -ចាប់​ផ្ដើម​​ដាក់​គ្រឿង​ផ្សំ​រសជាតិ​ដូច​ជា ទឹកត្រី ស្ករស និង​ម្សៅស៊ុប មុន​នឹង​ដាក់​ពោះ​តាន់​ចូល។

    -នៅ​ពេល​ដែល​​ឆា​ត្រឡប់​ចូល​ជាតិ​ហើយ សឹម​​រោយ​ម្រេច​ម៉ដ្ឋ និង​គល់​ស្លឹក​​ខ្ទឹម​ ហើយ​​ដួស​ដាក់​ចាន​រៀប​សាលាដ​នោះ​​ជាការ​ស្រេច៕



    @FBfoods

    មុខម្ហូបក្រពះ​ជ្រូក​ទ្រង់​គ្រឿង


    X-មុខម្ហូបក្រពះ​ជ្រូក​ទ្រង់​គ្រឿងអោយមានរសជាតិឆ្ងាញ់!!



    💡មុខម្ហូបក្រពះ​ជ្រូក​ទ្រង់​គ្រឿងត្រូវមានគ្រឿងផ្សំដូចខាងក្រោម៖


    -ក្រពះ​ជ្រូក

    -ជើង​ជ្រូក

    -ខ្ទឹម​ក្រហម

    -ខ្ទឹមស

    -យិនស៊ិន

    -រំដេង

    -ម្រេច

    -គ្រឿង​ប៉ូចកាក់

    -ឈើ​ឯម

    -ស្ករស

    -ស្ករ​ត្នោត

    -អំបិល

    -ម្សៅស៊ុប

    -ស្ពៃជ្រក់

    -ការ៉ុត ត្រសក់ និង​ម្ទេស។



    ដំបូង​ត្រូវ​យក​​ក្រពះ​ជ្រូក​មក​​លាង​ទឹក ដោយ​ប្រើ​សាជូ​រដើម្បី​កាត់​ចម្អាប និង​ក្លិន​មិន​ល្អ​របស់​វា ហើយ​ទុក​មួយ​អន្លើសិន។

    បន្ទាបមកយកជើង​ជ្រូក​ត្រូវ​ពន្លះ​យក​ស្បែក​ ហើយ​ចៀរ​ខ្លាញ់ជ្រូក​ចេញ​ពី​ស្បែក​នោះ។

    ស្បែក​ជ្រូក​ដែល​យក​ខ្លាញ់ចេញ​ហើយ​ត្រូវ​ហាន់ជា​បន្ទះ។

    ចំណែក​ឯ​ ខ្ទឹមស ខ្ទឹមក្រហម និង​​ត្រូវ​ហាន់​ជា​ចំណិតៗ។​

    យិនស៊ិន និង​ម្រេច​ត្រូវ​យក​មក​ប្រឡាក់​ជាមួយ​​ស្បែក​ជ្រូក ដោយ​បន្ថែម​គ្រឿង​ផ្សំ​រសជាតិ​មាន​ស្ករស អំបិល និង​ម្សៅស៊ុប។

    ក្រោយពី​ផ្សំគ្រឿង​ឲ្យ​ចូល​ជាតិ​រួច​ត្រូវ​យក​ស្បែក​ជ្រូក​នោះ​មក​ញាត់​ក្នុង​ ក្រពះ​ជ្រូក​ឲ្យ​ណែន​ល្មម មុន​នឹង​ដេរ​ភ្ជិត​ក្រពះ​ជ្រូក​ ហើយ​ទុក​ដោយឡែក​។

    ​ ត្រូវ​ដំ​ខ្ទឹម​ស និង​ខ្ទឹម​ក្រហម រួច​យក​ទៅ​កម្លោច​​ជាមួយ​ស្ករ​ត្នោត​ឲ្យ​ឡើង​ជើង​អង្ក្រង សឹម​ចាក់​ទឹកចូល​ប្រមាណ​​ជា​កន្លះ​ឆ្នាំង។

    ចាប់ផ្ដើម​ដាក់​គ្រឿង​ប៉ូច​កាក់ និង​ឈើ​ឯម​ចូល​ ហើយ​ទុក​ឲ្យ​ទឹក​ស្ងោរ​នោះ​ពុះ​​កញ្ជ្រោល​ខ្លាំង ទើប​ដាក់​ក្រពះ​ជ្រូកចូល​ឆ្នាំង​សន្សឹមៗ ហើយ​បន្ថយ​ភ្លើង។

    ស្ងោរ​ក្រពះ​ជ្រូកនោះ​ដោយ​ត្រឡប់​វា​ជា​រៀង​រាល់​ ១៥ ​នាទី​ម្ដង។

    ក្រពះ​ជ្រូក​នោះ​ត្រូវ​ចំណាយ​ពេល​ស្ងោរ​ពី​ ៣ ​ទៅ​ ៤ ​ម៉ោង​អាស្រ័យ​ទៅ​តាម​ទំហំ​របស់វា។



    @FBfoods

    មុខម្ហូបឆ្អឹងជំនីរចំហុយត្រាវ


    X-មុខម្ហូបឆ្អឹងជំនីរចំហុយត្រាវ អោយមានរសជាតិឆ្ងាញ់!!



    💡មុខម្ហូបឆ្អឹងជំនីរចំហុយត្រាវត្រូវមានគ្រឿងផ្សំដូចខាងក្រោម៖


    -ឆ្អឹងជំនីរចំនួន ២ខាំ

    -ត្រាវ ចិតដុំៗចំនួនចំនួន ១ខាំ

    -ស្រាសចំនួន ២ស្លាបព្រាបាយ

    -ម្សៅឆាចំនួន ១ស្លាបព្រាកាហ្វេ

    -ស្ករចំនួន កន្លះស្លាបព្រាកាហ្វេ

    -អំបិលចំនួន ចុងស្លាបព្រាកាហ្វេ

    -ទឹកខ្យងចំនួន កន្លះស្លាបព្រាបាយ

    -ខ្ទឹមសចិញ្ច្រាំចំនួន ១ស្លាបព្រាកាហ្វេ

    -ខ្ញីចិញ្ច្រាំចំនួន ២ស្លាបព្រាកាហ្វេ

    -ម្ទេសផ្អែមចំនួន ១ផ្លែ ហាន់ស្តើងៗ



    ចំពោះ​វិធី​ចម្អិន​វិញ​គឺ​ដំបូង​ខ្ញី​ត្រូវ​ហាន់​ជា​សរសៃ​ស្ដើង​វែងៗ​ រួច​យក​ទៅ​បំពង​ជាមួយ​ប្រេងឆា ។

    បន្ទាប់មកយកឆ្អឹង​ជំនីរ​ជ្រូក​ត្រូវ​កាត់​ជា​កង់ៗ​ ហើយ​ប្រឡាក់​ជាមួយ​ខ្ទឹម​ស​ចិញ្ច្រាំ ព្រមទាំង​គ្រឿងផ្សំ​រសជាតិ​មាន​ម្សៅស៊ុប ស្ករស និង​អំបិល តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ហើយ​ផ្អាប់​ទុក​មួយ​សន្ទុះ។

    ​យកឆ្អឹងជំនីរ កាត់កង់ខ្លីៗ ប្រឡាក់ជាមួយស្រា និងគ្រឿងដទៃទៀតគ្រប់មុខ ទុកចោល១ម៉ោង អោយចូលជាតិ។

    ​យកត្រាវតម្រៀបនៅបាតចាន ទើបចាក់សាច់ជ្រូកពីលើ ហើយដាក់ចំហុយ ២០នាទី។

    ​បរិភោគក្តៅៗ ដោយមានរោយស្លឹកខ្ទឹម និងម្ទេស ពីលើក៏បាន មិនបាច់ក៏បាន។



    @FBfoods

    មុខម្ហូបឆ្អឹង​ជំនីរ​ជ្រូក​ខ្ចី​ឆាខ្ញី


    X-មុខម្ហូបឆ្អឹង​ជំនីរ​ជ្រូក​ខ្ចី​ឆាខ្ញី អោយមានរសជាតិឆ្ងាញ់!!



    💡មុខម្ហូបឆ្អឹង​ជំនីរ​ជ្រូក​ខ្ចី​ឆាខ្ញី ត្រូវមានគ្រឿងផ្សំដូចខាងក្រោម៖


    ឆ្អឹង​ជំនីរ​ជ្រូក (ជាប់​ឆ្អឹង​ខ្ចី) ខ្ញី​ចាស់

    ស្លឹក​ក្រូចសើច

    ស្លឹក​ខ្ទឹម

    ខ្ទឹមស

    ម្ទេស

    ទឹកត្រី​កោះកុង

    ប្រេងឆា

    ម្សៅស៊ុប

    ស្ករស និង​អំបិល។



    ចំពោះ​វិធី​ចម្អិន​វិញ​គឺ​ដំបូង​ខ្ញី​ត្រូវ​ហាន់​ជា​សរសៃ​ស្ដើង​វែងៗ​ រួច​យក​ទៅ​បំពង​ជាមួយ​ប្រេងឆា ។

    បន្ទាប់មកយកឆ្អឹង​ជំនីរ​ជ្រូក​ត្រូវ​កាត់​ជា​កង់ៗ​ ហើយ​ប្រឡាក់​ជាមួយ​ខ្ទឹម​ស​ចិញ្ច្រាំ ព្រមទាំង​គ្រឿងផ្សំ​រសជាតិ​មាន​ម្សៅស៊ុប ស្ករស និង​អំបិល តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ហើយ​ផ្អាប់​ទុក​មួយ​សន្ទុះ។

    ​ដាក់​ខ្ទះ​ឲ្យ​ក្ដៅ រួច​ចាក់​ប្រេងឆា​ជាមួយ​ខ្ទឹម​ស​ចិញ្ច្រាំ។

    ឆា​ឆ្អឹង​ជំនីរជ្រូក​ដោយ​បន្ថែម​ទឹក​បន្តិច​ដើម្បី​កុំ​ឲ្យ​វា​ខ្លោច។

    ពេល​ដែល​ឆ្អឹង​ជំនីរ​ឆ្អិន ចាប់ផ្ដើម​ដាក់​ខ្ញី​បំពង​ចូល រួច​បន្ត​រំលីង​ឲ្យ​ស្ងួត​ សឹម​ដាក់​ស្លឹក​ក្រូច​សើច គល់​ខ្ទឹម និង​ម្ទេស ហើយ​ដួស​ដាក់​ចាន។



    @FBfoods

    Thursday, August 31, 2017

    ខ្ញី មាន​សារៈសំខាន់ណាស់សម្រាប់សុភាព​


    តើនរណាខ្លះដឹងថា ខ្ញី មាន​សារៈសំខាន់ណាស់សម្រាប់សុភាព?​!!


    ខ្ញី​ត្រូវបាន​គេ​ប្រើប្រាស់​ច្រើន​បំផុត​ទាំង​ក្នុង​ម្ហូបអាហារ​និង​ធ្វើ​ជា​ថ្នាំ​ព្យាបាល​។ ការសិក្សា​ផ្នែក​វេជ្ជសាស្ត្រ​ថ្មីៗ​នេះ​បាន​អះអាងថា មនុស្ស​យើង​ប្រើ​ខ្ញី​ធ្វើ​ជា​ថ្នាំ​បំបាត់​ហើមពោះ​, បំបាត់រោគ​ក្អក​, ថ្នាំ​ធ្វើឱ្យ​បែក​ញើស និង​ជួយ​ការ​ស្រូប​យក​ជាតិ​ថ្នាំ​ផ្សេងទៀត​សម្រាប់​រាង្គ​កាយ​ទាំងមូល​។


    💡អ្នក​អាច​ប្រើ​ខ្ញី​សម្រាប់​ការព្យាបាល​ដូចជា​៖


    x-បន្ថយ​កូលេ​ស្តេ​រ៉ុល

    x-រកកល​ចង់​ក្អួត​, ក្អួត​, ពុល​ពេល​ធ្វើដំណើរ​តាម​យាន្ត​ជំ​និះ​

    x-​ដំណើរ​វិលមុខ​, ដំណើរ​ចាញ់​គភ៌​របស់​ស្ត្រី​

    x-​កាត់បន្ថយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់

    x-ឈឺ​ពោះ​, ការពិបាក​ក្នុង​ការរំលាយ​អាហារ​, ហើម​ពោះ​, និង​ឆ្អល់ពោះ​

    x-បាត់បង់​ចំណង់​បរិភោគ​អាហា

    x-ប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ​, ក្អក​, និង​ក្តៅខ្លួន

    x-ជួយ​សម្រួល​លំហូរ​ទឹក​ប្រមាត់

    x-សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម

    សារធាតុ​សំខាន់​របស់​ខ្ញី​គឺ​ប្រេង​ដែល​មាន​ក្លិន​ក្រអូប​, សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម និង​ជាតិ​ហឺរ​របស់​វា​។ ឥទ្ធិពល​របស់​ខ្ញី​ទៅ​លើ​ការព្យាបាល​គឺ​ដោយសារ​ជាតិ​ហឺរ​របស់​វា​។



    @FBfoods

    យល់ដឹងពីក្រូចថ្លុងមានសារៈសំខាន់សម្រាប់សុខភាព


    តើនរណាដឹងខ្លះយល់ដឹងពីក្រូចថ្លុងមានសារៈសំខាន់សម្រាប់សុខភាព?

    ក្រូចថ្លុងល្អសម្រាប់ ការរំលាយអាហារ, ជួយបញ្ចុះទម្ងន់, និងនៅ មានផលប្រយោជន៍ ច្រើនជាងនេះទៅទៀត ដោយសារ វាមានប្រមាណ៩% អាស៊ីតស៊ីទ្រិក, ១៤% ស្ករ, ប៉ូតាស្យូម, ហ្វូសហ្វ័រ, កាល់ស្បូម, ពពួកវីតាមីន C, A, B1។


    💡យល់ដឹងពីក្រូចថ្លុងមានសារៈសំខាន់សម្រាប់សុខភាព​ដុចខាងក្រោម!!


    បញ្ចុះទម្ងន់៖ ការស្រាវជ្រាវមួយរបស់មជ្ឈមណ្ឌលស្រាវជ្រាវជីវជាតិនិងការបំប្លែង Scripps Clinic, អាមេរិកចាត់ទុកថា ការបន្ថែមក្រូចថ្លុង ទៅក្នុងរបបទទួលទានប្រចាំថ្ងៃអាចជួយបញ្ចុះទម្ងន់ប្រសិទ្ធភាព។ ការស្រាវជ្រាវដំណើរការលើមនុស្ស១០០នាក់, អូសបន្លាយរយៈពេល១២សប្តាហ៍។ លទ្ធផលក្រុមប្រើប្រាស់ឱសថក្លែងបន្លំថយចុះមធ្យម ០,២៧៥គីឡូក្រាម, ក្រុមប្រើ សារជាតិចម្រាញ់ពីក្រូចថ្លុងស្រកទម្ងន់១,០៩គីឡូក្រាម, ក្រុមប្រើទឹកក្រូចថ្លុងថយចុះ ១,៤៩គីឡូក្រាម និង ក្រុមប្រើក្រូចថ្លុងស្រស់ស្រកបាន ១,៥៩គីឡូក្រាម។ ពួកអ្នកស្រាវជ្រាវបង្ហាញថា ក្រូចថ្លុងធ្វើឱ្យថយចុះ insulin ក្នុងសរីរាង្គ, ជំរុញការបញ្ចុះទម្ងន់ ។

    បន្ថយគ្រុនក្តៅ និង ជំងឺផ្តាសាយ៖ ទឹកក្រូចថ្លុង ជួយអ្នកជំងឺឱ្យមានសុខភាពល្អឡើងវិញក្រោយជំងឺគ្រុនក្តៅ, បន្ថយ អារម្មណ៍ក្តៅរោលរាលដោយសារសីតុណ្ហភាពសរីរាង្គឡើងខ្ពស់ និងជា ឱសថមានតម្លៃចំពោះជំងឺគ្រុនផ្តាសាយ ។

    ពិបាករំលាយអាហារ៖ ក្រូចថ្លុងមានប្រយោជន៍បំផុត ក្នុងការដោះស្រាយបញ្ហាហើមពោះ, ពិបាករំលាយអាហារ វាធ្វើឱ្យថយចុះកម្តៅ និងរំញោចសកម្មភាពរបស់ក្រពះ, កែប្រែឱ្យប្រសើរចរន្តហូររបស់រំអឹលរំលាយអាហារ, ជួយសរីរាង្គរំលាយអាហារល្អជាង។

    ជំងឺទឹកនោមផ្អែម៖ អ្នកជំងឺទឹកនោមផ្អែមគួរបរិភោគក្រូចថ្លុងមួយផ្លែក្នុងមួយថ្ងៃ។ បរិភោគក្រូចថ្លុងអាចរារាំងបរិមាណម្សៅបញ្ចូលទៅក្នុងសរីរាង្គ ហេតុនេះជួយបន្ថយក្តីបារម្ភអំពីជំងឺទឹកនោមផ្អែម។

    ទល់លាមក៖ ផឹកទឹកក្រូចថ្លុងស្រស់មួយកែវនៅពេលព្រឹក ជាឱសថ ល្អបំផុតដើម្បីគ្រប់គ្រងអាការៈទល់លាមក។ ក្រូចថ្លុងពង្រីកប្រសិទ្ធភាព ក្នុងការរំញោចពោះវៀនធំ និងបណ្តាផ្នែកដទៃទៀតរបស់សរីរាង្គ, រារាំងការ កើតអាការៈទល់លាមក។

    ផ្លូវមូត្រមិនប្រក្រតី៖ ទឹកក្រូចថ្លុងសម្បូរប៉ូតាស្យូម និងវីតាមីន C។ អ្នកបត់ជើងតូចតិច ដោយសារបញ្ហាអំពីថ្លើម, ក្រលៀន, បេះដូង គួរផឹកទឹកក្រូចថ្លុងទៀងទាត់។ បរិភោគក្រូចថ្លុងរាល់ថ្ងៃ ក៏ ជាវិធីបន្ថយជំងឺរលាកសន្លាក់សណ្ឋានទាប, lupus ។

    ប្រឆាំងមហារីក៖ អ្នកជីវជាតិវិទ្យានៅមជ្ឈមណ្ឌលស្រាវជ្រាវមហារីកមហាវិទ្យាល័យ ហាវ៉ៃ, អាមេរិក នៅឱ្យដឹងថា ការផឹកទឹកក្រូចថ្លុង៥៣០មិល្លីលីត្រក្នុងមួយថ្ងៃ នឹងធ្វើឱ្យសកម្មភាពរបស់ CYPIA2 ដែលជាអង់ហ្ស៊ីមមួយរំញោចសកម្មភាពរបស់សារជាតិគីមី បង្កជំងឺមហារីកក្នុងផ្សែងបារីថយចុះគួរឱ្យកត់សម្គាល់។ ក្រៅពីនេះ ក្រូចថ្លុងសម្បូរសារជាតិ flavonoid មានឥទ្ធិពលដូចជា សារជាតិប្រឆាំងអុកស៊ីតកម្ម ធម្មជាតិ១, ការពារនិងទប់ស្កាត់សកម្មភាពរបស់ពពួកសារជាតិបង្កមហារីក។ ក្រូចថ្លុងមានពណ៌ផ្កាឈូក, ក្រហម ផ្ទុកបរិមាណ lycopene ខ្ពស់, ជួយប្រឆាំង អុកស៊ីតកម្ម រួមចំណែកធ្វើឱ្យថយចុះគ្រោះថ្នាក់មហារីកក្រពេញប្រូស្តាត ។

    បរិភោគក្រូចថ្លុងច្រើនពេលប្រើប្រាស់ឱសថមួយចំនួនអាចបង្កជា បាតុភូតប្រតិកម្មថ្នាំ(ប្រតិកម្មតែងកើតឡើងដល់៣ថ្ងៃក្រោយពេលបរិភោគឬផឹកទឹកក្រូចថ្លុង)។



    @FBfoods