X-មុខម្ហូបក្រពះជ្រូកទ្រង់គ្រឿងអោយមានរសជាតិឆ្ងាញ់!!
💡មុខម្ហូបក្រពះជ្រូកទ្រង់គ្រឿងត្រូវមានគ្រឿងផ្សំដូចខាងក្រោម៖
-ក្រពះជ្រូក
-ជើងជ្រូក
-ខ្ទឹមក្រហម
-ខ្ទឹមស
-យិនស៊ិន
-រំដេង
-ម្រេច
-គ្រឿងប៉ូចកាក់
-ឈើឯម
-ស្ករស
-ស្ករត្នោត
-អំបិល
-ម្សៅស៊ុប
-ស្ពៃជ្រក់
-ការ៉ុត ត្រសក់ និងម្ទេស។
ដំបូងត្រូវយកក្រពះជ្រូកមកលាងទឹក ដោយប្រើសាជូរដើម្បីកាត់ចម្អាប និងក្លិនមិនល្អរបស់វា ហើយទុកមួយអន្លើសិន។
បន្ទាបមកយកជើងជ្រូកត្រូវពន្លះយកស្បែក ហើយចៀរខ្លាញ់ជ្រូកចេញពីស្បែកនោះ។
ស្បែកជ្រូកដែលយកខ្លាញ់ចេញហើយត្រូវហាន់ជាបន្ទះ។
ចំណែកឯ ខ្ទឹមស ខ្ទឹមក្រហម និងត្រូវហាន់ជាចំណិតៗ។
យិនស៊ិន និងម្រេចត្រូវយកមកប្រឡាក់ជាមួយស្បែកជ្រូក ដោយបន្ថែមគ្រឿងផ្សំរសជាតិមានស្ករស អំបិល និងម្សៅស៊ុប។
ក្រោយពីផ្សំគ្រឿងឲ្យចូលជាតិរួចត្រូវយកស្បែកជ្រូកនោះមកញាត់ក្នុង ក្រពះជ្រូកឲ្យណែនល្មម មុននឹងដេរភ្ជិតក្រពះជ្រូក ហើយទុកដោយឡែក។
ត្រូវដំខ្ទឹមស និងខ្ទឹមក្រហម រួចយកទៅកម្លោចជាមួយស្ករត្នោតឲ្យឡើងជើងអង្ក្រង សឹមចាក់ទឹកចូលប្រមាណជាកន្លះឆ្នាំង។
ចាប់ផ្ដើមដាក់គ្រឿងប៉ូចកាក់ និងឈើឯមចូល ហើយទុកឲ្យទឹកស្ងោរនោះពុះកញ្ជ្រោលខ្លាំង ទើបដាក់ក្រពះជ្រូកចូលឆ្នាំងសន្សឹមៗ ហើយបន្ថយភ្លើង។
ស្ងោរក្រពះជ្រូកនោះដោយត្រឡប់វាជារៀងរាល់ ១៥ នាទីម្ដង។
ក្រពះជ្រូកនោះត្រូវចំណាយពេលស្ងោរពី ៣ ទៅ ៤ ម៉ោងអាស្រ័យទៅតាមទំហំរបស់វា។