X-មុខម្ហូបឆ្អឹងជំនីរជ្រូកខ្ចីឆាខ្ញី អោយមានរសជាតិឆ្ងាញ់!!
💡មុខម្ហូបឆ្អឹងជំនីរជ្រូកខ្ចីឆាខ្ញី ត្រូវមានគ្រឿងផ្សំដូចខាងក្រោម៖
ឆ្អឹងជំនីរជ្រូក (ជាប់ឆ្អឹងខ្ចី) ខ្ញីចាស់
ស្លឹកក្រូចសើច
ស្លឹកខ្ទឹម
ខ្ទឹមស
ម្ទេស
ទឹកត្រីកោះកុង
ប្រេងឆា
ម្សៅស៊ុប
ស្ករស និងអំបិល។
ចំពោះវិធីចម្អិនវិញគឺដំបូងខ្ញីត្រូវហាន់ជាសរសៃស្ដើងវែងៗ រួចយកទៅបំពងជាមួយប្រេងឆា ។
បន្ទាប់មកយកឆ្អឹងជំនីរជ្រូកត្រូវកាត់ជាកង់ៗ ហើយប្រឡាក់ជាមួយខ្ទឹមសចិញ្ច្រាំ ព្រមទាំងគ្រឿងផ្សំរសជាតិមានម្សៅស៊ុប ស្ករស និងអំបិល តែបន្តិចបន្តួចប៉ុណ្ណោះហើយផ្អាប់ទុកមួយសន្ទុះ។
ដាក់ខ្ទះឲ្យក្ដៅ រួចចាក់ប្រេងឆាជាមួយខ្ទឹមសចិញ្ច្រាំ។
ឆាឆ្អឹងជំនីរជ្រូកដោយបន្ថែមទឹកបន្តិចដើម្បីកុំឲ្យវាខ្លោច។
ពេលដែលឆ្អឹងជំនីរឆ្អិន ចាប់ផ្ដើមដាក់ខ្ញីបំពងចូល រួចបន្តរំលីងឲ្យស្ងួត សឹមដាក់ស្លឹកក្រូចសើច គល់ខ្ទឹម និងម្ទេស ហើយដួសដាក់ចាន។