Monday, September 4, 2017

មុខម្ហូបឆា​ពោះ​តាន់​ម្រេច​ខ្ចី​


X-មុខម្ហូបឆា​ពោះ​តាន់​ម្រេច​ខ្ចី​ អោយមានរសជាតិឆ្ងាញ់!!



💡មុខម្ហូបឆា​ពោះ​តាន់​ម្រេច​ខ្ចី​ត្រូវមានគ្រឿងផ្សំដូចខាងក្រោម៖


-ពោះតាន់

-ម្រេច​ខ្ចី

-ខ្ទឹម​បារាំង

-ការ៉ុដ

-គល់​ខ្ទឹម

-ស្លឹកក្រូច​សើច

-ម្ទេស​ដៃនាង

-ខ្ទឹមស

-ម្រេច​ម៉ដ្ឋ

-ទឹកត្រី

-ស្ករស

-ប្រេងឆា និង​ម្សៅ​ស៊ុប។



-ពោះ​តាន់​ត្រូវ​យក​​ទៅ​សម្អាត​ឲ្យ​​បាត់​ក្លិន​ឆ្អាប រួច​ស្ងោរជាមួយ​ស្លឹក​ក្រូច​សើច​ឲ្យ​ឆ្អិន​ល្អ។

-ខ្ទឹម​ស​ត្រូវ​ចិញ្ច្រាំ​ឲ្យម៉ដ្ឋ រួច​ចាក់ចូល​ខ្ទះ​ឆា​ឲ្យ​ឡើង​ក្លិន​ឈ្ងុយ​សឹម​ដាក់​ម្រេច​ខ្ចី ការ៉ុដ ខ្ទឹមបារាំង និង​ម្ទេស​ដៃ​នាង​ចូល ដោយ​បន្ថែម​ទឹក​បន្ថិច។

-ចាប់​ផ្ដើម​​ដាក់​គ្រឿង​ផ្សំ​រសជាតិ​ដូច​ជា ទឹកត្រី ស្ករស និង​ម្សៅស៊ុប មុន​នឹង​ដាក់​ពោះ​តាន់​ចូល។

-នៅ​ពេល​ដែល​​ឆា​ត្រឡប់​ចូល​ជាតិ​ហើយ សឹម​​រោយ​ម្រេច​ម៉ដ្ឋ និង​គល់​ស្លឹក​​ខ្ទឹម​ ហើយ​​ដួស​ដាក់​ចាន​រៀប​សាលាដ​នោះ​​ជាការ​ស្រេច៕



@FBfoods