 
  👨🍳តើនរណាចេះធ្វើមុខម្ហូបស្ងោជ្រក់មាន់អោយមានរសជាតិឆ្ងាញ់!!
 
 គ្រឿងផ្សំ💡ចែករំលែកបទពិសោធ៍របៀបធ្វើម្ហូបស្ងោជ្រក់មាន់ពិសេស!!
- 
-គល់ស្លឹកគ្រៃកាត់ជាកង់ៗ កុំអោយវែងពេក
-ស្លឹកក្រូចសើច
-ទឹកត្រី ម្សៅស៊ុប 
-មាន់កាប់ជាដុំៗ
-ស្លឹកជីនាងវង
-ជីបន្លា 
-ស្លឹកខ្ទឹម ហ៊ាន់ជាសសៃតូចល្មម
-ក្រូចឆ្មា
-ប៊ីចេង
-អំបិល
-ស្ករស
-អំពិល
 
 - ដាក់ទឹកចូលក្នុងឆ្នាំងសម្លរ ដាក់គល់ស្លឹកគ្រៃ និងស្លឹកក្រូចសើច ដាំទុកអោយពុះ រួចដាក់មាន់ បន្តទុកអោយពុះម្ដងទៀត សឹមដាក់ទឹកត្រី ម្សៅស៊ុប ស្ករស និងអំបិល ភ្លក់មើលអោយល្មមតាមការចូលចិត្ត ។បន្តរំងាស់ទុកអោយសាច់មាន់ផុយ សឹមដួសដាក់ចាន បន្ទាប់មកដាក់ស្លឹកជីនាងវង ជីបន្លា ស្លឹកខ្ទឹម និងច្របាច់ទឹកក្រូចឆ្មាចូលរួចជាការស្រេច។






 
 
 
 
 
 


 
 
 
 
 
 
 Hello, my name blog is khmerfoods.
Hello, my name blog is khmerfoods.