This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Thursday, August 31, 2017

ខ្ញី មាន​សារៈសំខាន់ណាស់សម្រាប់សុភាព​


តើនរណាខ្លះដឹងថា ខ្ញី មាន​សារៈសំខាន់ណាស់សម្រាប់សុភាព?​!!


ខ្ញី​ត្រូវបាន​គេ​ប្រើប្រាស់​ច្រើន​បំផុត​ទាំង​ក្នុង​ម្ហូបអាហារ​និង​ធ្វើ​ជា​ថ្នាំ​ព្យាបាល​។ ការសិក្សា​ផ្នែក​វេជ្ជសាស្ត្រ​ថ្មីៗ​នេះ​បាន​អះអាងថា មនុស្ស​យើង​ប្រើ​ខ្ញី​ធ្វើ​ជា​ថ្នាំ​បំបាត់​ហើមពោះ​, បំបាត់រោគ​ក្អក​, ថ្នាំ​ធ្វើឱ្យ​បែក​ញើស និង​ជួយ​ការ​ស្រូប​យក​ជាតិ​ថ្នាំ​ផ្សេងទៀត​សម្រាប់​រាង្គ​កាយ​ទាំងមូល​។


💡អ្នក​អាច​ប្រើ​ខ្ញី​សម្រាប់​ការព្យាបាល​ដូចជា​៖


x-បន្ថយ​កូលេ​ស្តេ​រ៉ុល

x-រកកល​ចង់​ក្អួត​, ក្អួត​, ពុល​ពេល​ធ្វើដំណើរ​តាម​យាន្ត​ជំ​និះ​

x-​ដំណើរ​វិលមុខ​, ដំណើរ​ចាញ់​គភ៌​របស់​ស្ត្រី​

x-​កាត់បន្ថយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់

x-ឈឺ​ពោះ​, ការពិបាក​ក្នុង​ការរំលាយ​អាហារ​, ហើម​ពោះ​, និង​ឆ្អល់ពោះ​

x-បាត់បង់​ចំណង់​បរិភោគ​អាហា

x-ប្រឆាំង​នឹង​ជំងឺ​ផ្តាសាយ​, ក្អក​, និង​ក្តៅខ្លួន

x-ជួយ​សម្រួល​លំហូរ​ទឹក​ប្រមាត់

x-សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម

សារធាតុ​សំខាន់​របស់​ខ្ញី​គឺ​ប្រេង​ដែល​មាន​ក្លិន​ក្រអូប​, សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម និង​ជាតិ​ហឺរ​របស់​វា​។ ឥទ្ធិពល​របស់​ខ្ញី​ទៅ​លើ​ការព្យាបាល​គឺ​ដោយសារ​ជាតិ​ហឺរ​របស់​វា​។



@FBfoods

យល់ដឹងពីក្រូចថ្លុងមានសារៈសំខាន់សម្រាប់សុខភាព


តើនរណាដឹងខ្លះយល់ដឹងពីក្រូចថ្លុងមានសារៈសំខាន់សម្រាប់សុខភាព?

ក្រូចថ្លុងល្អសម្រាប់ ការរំលាយអាហារ, ជួយបញ្ចុះទម្ងន់, និងនៅ មានផលប្រយោជន៍ ច្រើនជាងនេះទៅទៀត ដោយសារ វាមានប្រមាណ៩% អាស៊ីតស៊ីទ្រិក, ១៤% ស្ករ, ប៉ូតាស្យូម, ហ្វូសហ្វ័រ, កាល់ស្បូម, ពពួកវីតាមីន C, A, B1។


💡យល់ដឹងពីក្រូចថ្លុងមានសារៈសំខាន់សម្រាប់សុខភាព​ដុចខាងក្រោម!!


បញ្ចុះទម្ងន់៖ ការស្រាវជ្រាវមួយរបស់មជ្ឈមណ្ឌលស្រាវជ្រាវជីវជាតិនិងការបំប្លែង Scripps Clinic, អាមេរិកចាត់ទុកថា ការបន្ថែមក្រូចថ្លុង ទៅក្នុងរបបទទួលទានប្រចាំថ្ងៃអាចជួយបញ្ចុះទម្ងន់ប្រសិទ្ធភាព។ ការស្រាវជ្រាវដំណើរការលើមនុស្ស១០០នាក់, អូសបន្លាយរយៈពេល១២សប្តាហ៍។ លទ្ធផលក្រុមប្រើប្រាស់ឱសថក្លែងបន្លំថយចុះមធ្យម ០,២៧៥គីឡូក្រាម, ក្រុមប្រើ សារជាតិចម្រាញ់ពីក្រូចថ្លុងស្រកទម្ងន់១,០៩គីឡូក្រាម, ក្រុមប្រើទឹកក្រូចថ្លុងថយចុះ ១,៤៩គីឡូក្រាម និង ក្រុមប្រើក្រូចថ្លុងស្រស់ស្រកបាន ១,៥៩គីឡូក្រាម។ ពួកអ្នកស្រាវជ្រាវបង្ហាញថា ក្រូចថ្លុងធ្វើឱ្យថយចុះ insulin ក្នុងសរីរាង្គ, ជំរុញការបញ្ចុះទម្ងន់ ។

បន្ថយគ្រុនក្តៅ និង ជំងឺផ្តាសាយ៖ ទឹកក្រូចថ្លុង ជួយអ្នកជំងឺឱ្យមានសុខភាពល្អឡើងវិញក្រោយជំងឺគ្រុនក្តៅ, បន្ថយ អារម្មណ៍ក្តៅរោលរាលដោយសារសីតុណ្ហភាពសរីរាង្គឡើងខ្ពស់ និងជា ឱសថមានតម្លៃចំពោះជំងឺគ្រុនផ្តាសាយ ។

ពិបាករំលាយអាហារ៖ ក្រូចថ្លុងមានប្រយោជន៍បំផុត ក្នុងការដោះស្រាយបញ្ហាហើមពោះ, ពិបាករំលាយអាហារ វាធ្វើឱ្យថយចុះកម្តៅ និងរំញោចសកម្មភាពរបស់ក្រពះ, កែប្រែឱ្យប្រសើរចរន្តហូររបស់រំអឹលរំលាយអាហារ, ជួយសរីរាង្គរំលាយអាហារល្អជាង។

ជំងឺទឹកនោមផ្អែម៖ អ្នកជំងឺទឹកនោមផ្អែមគួរបរិភោគក្រូចថ្លុងមួយផ្លែក្នុងមួយថ្ងៃ។ បរិភោគក្រូចថ្លុងអាចរារាំងបរិមាណម្សៅបញ្ចូលទៅក្នុងសរីរាង្គ ហេតុនេះជួយបន្ថយក្តីបារម្ភអំពីជំងឺទឹកនោមផ្អែម។

ទល់លាមក៖ ផឹកទឹកក្រូចថ្លុងស្រស់មួយកែវនៅពេលព្រឹក ជាឱសថ ល្អបំផុតដើម្បីគ្រប់គ្រងអាការៈទល់លាមក។ ក្រូចថ្លុងពង្រីកប្រសិទ្ធភាព ក្នុងការរំញោចពោះវៀនធំ និងបណ្តាផ្នែកដទៃទៀតរបស់សរីរាង្គ, រារាំងការ កើតអាការៈទល់លាមក។

ផ្លូវមូត្រមិនប្រក្រតី៖ ទឹកក្រូចថ្លុងសម្បូរប៉ូតាស្យូម និងវីតាមីន C។ អ្នកបត់ជើងតូចតិច ដោយសារបញ្ហាអំពីថ្លើម, ក្រលៀន, បេះដូង គួរផឹកទឹកក្រូចថ្លុងទៀងទាត់។ បរិភោគក្រូចថ្លុងរាល់ថ្ងៃ ក៏ ជាវិធីបន្ថយជំងឺរលាកសន្លាក់សណ្ឋានទាប, lupus ។

ប្រឆាំងមហារីក៖ អ្នកជីវជាតិវិទ្យានៅមជ្ឈមណ្ឌលស្រាវជ្រាវមហារីកមហាវិទ្យាល័យ ហាវ៉ៃ, អាមេរិក នៅឱ្យដឹងថា ការផឹកទឹកក្រូចថ្លុង៥៣០មិល្លីលីត្រក្នុងមួយថ្ងៃ នឹងធ្វើឱ្យសកម្មភាពរបស់ CYPIA2 ដែលជាអង់ហ្ស៊ីមមួយរំញោចសកម្មភាពរបស់សារជាតិគីមី បង្កជំងឺមហារីកក្នុងផ្សែងបារីថយចុះគួរឱ្យកត់សម្គាល់។ ក្រៅពីនេះ ក្រូចថ្លុងសម្បូរសារជាតិ flavonoid មានឥទ្ធិពលដូចជា សារជាតិប្រឆាំងអុកស៊ីតកម្ម ធម្មជាតិ១, ការពារនិងទប់ស្កាត់សកម្មភាពរបស់ពពួកសារជាតិបង្កមហារីក។ ក្រូចថ្លុងមានពណ៌ផ្កាឈូក, ក្រហម ផ្ទុកបរិមាណ lycopene ខ្ពស់, ជួយប្រឆាំង អុកស៊ីតកម្ម រួមចំណែកធ្វើឱ្យថយចុះគ្រោះថ្នាក់មហារីកក្រពេញប្រូស្តាត ។

បរិភោគក្រូចថ្លុងច្រើនពេលប្រើប្រាស់ឱសថមួយចំនួនអាចបង្កជា បាតុភូតប្រតិកម្មថ្នាំ(ប្រតិកម្មតែងកើតឡើងដល់៣ថ្ងៃក្រោយពេលបរិភោគឬផឹកទឹកក្រូចថ្លុង)។



@FBfoods

សារះប្រយោជន៍នៃសំបកក្រូច សម្រាប់សុខភាព


តើនរណាដឹងខ្លះសារះប្រយោជន៍នៃសំបកក្រូច សម្រាប់សុខភាព?

យោងតាមគេហទំព័រសុខភាពរបស់ NaturalNews បានឲ្យដឹងថា ផ្លែក្រូចគឺជាប្រភេទផ្លែឈើ ដែលផ្ទុកនូវ វីតាមីន Cច្រើន និងអាចជួយទ្រទ្រង់ សុខភាពរបស់មនុស្សបានច្រើន ហើយថ្វីត្បិតផ្លែក្រូចមានច្រើនប្រភេទ ប៉ុន្ដែគេបានរកឃើញថា ចំនុចសំខាន់របស់វាគឺនៅ ផ្នែកសំបក។


💡យល់ដឹងពីសារះប្រយោជន៍នៃសំបកក្រូច សម្រាប់សុខភាព​!!


នៅពេលដែលអ្នក បរិភោគផ្លែក្រូច អ្នកត្រូវបកសំបកវាចេញ ប៉ុន្ដែផ្នែកពណ៌សដែលនៅជាប់ក្រូចនោះ គួរកំុយកវាចេញ ព្រោះវាមានប្រយោជន៍ដល់សុខភាពរបស់អ្នក។

អ្នកសិក្សាស្រាវជ្រាវ បានបង្ហាញថា ផ្នែកពណ៌សនេះក៏មាននៅក្នុងសំបក របស់ផ្លែប៉េងប៉ោះដែរ ហើយគេបានឲ្យឈ្មោះថា Naringenin វាអាចជួយជួសជុលផ្នែកដែលខូចរបស់ DNA ដែលបង្កទៅជា មហារីក ចំនែកឯ អ្នកស្រាវជ្រាវ ម្នាក់ទៀតក៏បានប្រាប់ថា Naringenin អាចដុតជាតិធាត់ និងធ្វើឲ្យខ្លួនប្រាណត្រលប់ពី ភាពធាត់ហួស ទៅទំងន់ធម្មតា។



@FBfoods

យល់ដឹងពីផលប្រយោជន៍នៃចេក


តើចេកមានសារៈសំខាន់អ្វីខ្លះ សម្រាប់សុខភាព?

ពូជចេកមានច្រើនប្រភេទ វាមានរហូតដល់ទៅ ១០០ ប្រភេទឯណោះ។ ដំណាំចេកមានប្រភពចេញពីទ្វីបអាស៊ី​ក្រោយមកនៅ ទ្វីបអាហ្រ្វិច អាមេរិចខាងកើតឆៀងខាងត្បូង អូស្រ្តាលី…។ដំណាំចេកត្រូវការធាតុអាកាសក្តៅ ហើយសើម។ នៅតំបន់ត្រជាក់ គេក៏អាចដាំនៅក្នុងផ្ទះកញ្ចក់បានដែរ ដោយផ្តល់កំដៅនិង ទឹកឲ្យបានគ្រប់គ្រាន់។


💡យល់ដឹងពីផលប្រយោជន៍នៃចេក​!!


x-​ចេកមានជាតិរ៉ែ Potassium និង Phosphorus សម្រាប់ជំនួយខួរក្បាល

x-ចេកមាន Carbohydrate សម្រាប់ផ្តល់ថាមពលដល់មនុស្ស

x-ចេកមានសរសៃសម្រាប់បង្ការការទល់លាមក

x-ចេកមានជីវជាតិ A និង C សម្រាប់ជួយភ្នែកនិង បង្ការជម្ងឺគ្រុនក្តៅ៕



@FBfoods

ស្លឹកម្រុំ​ជាស្តេចនៃឪសថ


ហេតុអ្វី​ចាំបាច់​ត្រូវ​ប្រើ​ម្រុំ​ជាប្រចាំ បើ​មនុស្ស​គ្រប់ៗ​គ្នា​មិនទាន់មាន​ជំងឺ​អ្វី​ផង​?

ម្រុំ​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ត្រូវ​បាន​ស្គាល់​ថា​ជា​ឱសថ​ដល់​ពូកែ​សាក​សិទ្ធ​ក្នុង​ការ​ព្យាបាល​ជំងឺ​ផ្សេងៗ​ជា​ច្រើន​មុខ។ម្រុំ​ត្រូវ​បាន​គេ​និយម​ដាំ​ក្បែរ​ផ្ទះ​សម្រាប់​ទុក​ជា​បន្លែ​បន្ទាប់​បន្សំ​ផង​និង​ជា​ឱសថ​បែប​ធម្មជាតិ​ដែល​មាន​ប្រយោជន៍​ដ៏​ល្អ​ដល់​សុខភាព​។ដោយ​សារ​អត្ថប្រយោជន៍​ដ៏​ច្រើន​របស់​ម្រុំ​បាន​ធ្វើ​ឲ្យ​មាន​ការ​ផលិត​ជា​ផលិត​ផល​អាហារ​បំប៉ន​ ថ្នាំ​គ្រាប់​ និង​ជា​សាប៊ូ​ផង​ដែរ។ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​ដែល​អាច​ទទួល​បាន​មក​ពី​ការ​ទទួល​ទាន​ម្រុំ​ជា​ប្រចាំ​ដែល​ជួយ​ដល់​សុខភាព៖!!


💡យល់ដឹងពីអត្ថប្រយោជន៍ស្លឹកម្រុំ​ជាស្តេចនៃឪសថ​!!


​• កាត់បន្ថយ​ជាតិ​ស្ករ ទឹកនោមផ្អែម​និង​ទឹកនោមប្រៃ​បាន​យ៉ាង​ស័ក្ក​សិទ្ធិ

• កាត់បន្ថយ​ជាតិ​ខ្លាញ់ ជាតិ​អាស៊ីដ​បាន​យ៉ាង​ស័ក្ក​សិទ្ធិ​

​• កាត់បន្ថយ​ការឈឺ​សន្លាក់​ដៃជើង​

• ជំនួយ​ក្នុងការ​ព្យាបាល​ជំងឺ​គីស​

• សម្រួល​ការរំលាយ​អាហារ ល្អ​សម្រាប់​អ្នកមាន​ជំងឺ​ទល់លាមក​

• កែសម្រួល​ជំងឺ​ក្រពះ​ពោះវៀន ថ្លើម តម្រងនោម និង​លើសឈាម​

​• ជំនួយ​កម្លាំង បង្កើន​ការចងចាំ កាត់បន្ថយ​ស្ត្រេ​ស និង​គេង​លក់​ស្រួល​

​• ជួយ​បង្កើន​ថាមពល​រាងកាយ​

• ជួយ​រោគ​ផ្លូវដង្ហើម ដូចជា​រលាក​ច្រមុះ បំពង់ក រលាក​ទងសួត រោគ​ហឺត​ជាដើម

• ជួយ​កម្ចាត់​ជាតិពុល​ពី​ក្រពះ ពោះវៀន និង សម្រក​ទម្ងន់​បាន​យ៉ាង​ល្អប្រសើរ

• ជួយ​អោយ​ស្បែក​ស្អាត និង​ក្មេង​ជាង​វ័យ

​• ជួយ​ដល់​អ្នកមាន​ជំងឺមហារីក និង អេដស៍​

​• បំបាត់​ភាពស្លេកស្លាំង និង​ជួយ​បន្ថែម​វីតាមីន នៅក្នុង​ខ្លួន​ឱ្យបាន​គ្រប់គ្រាន់​

• ជួយ​បង្កើន​សមត្ថភាព​ផ្លូវ ។​



​• ៤៦ មុខ សារធាតុ​ប្រឆាំង​ជាតិពុល កម្រិត​ថាមពល​ប្រឆាំង ORAC Value 157600

​​• ៣៦ មុខ សារធាតុ​ប្រឆាំង​ជំងឺ​រលាក

• ១៨ មុខ អាមីណូអាស៊ីត

​​• ៩២ មុខ វីតាមីន និង រ៉ែ អូ​មេ​ហ្គា ៣, អូ​មេ​ហ្គា ៦, អូ​មេ​ហ្គា​៩, ក្ល​រ៉ូ​ហ្វីល និង ហ្វា​យ​ប៊ឺ​

​​• ១០ ដង វីតាមីន A នៃ​ការ៉ុត​

​​• ១៧ ដង កាល់ស្យូម នៃ​ទឹកដោះគោ

​• ១៥ ដង ប៉ូ​តា​ស្យូ​ម នៃ​ចេក​

​​• ៩ ដង ប្រូតេអ៊ីន នៃ​ទឹកដោះគោ​ជូរ​

​• ២៥ ដង ជាតិ​ដែក នៅក្នុង​បន្លែ​បៃតង

​​• ៧ ដង វីតាមីន​សេ នៃ​ក្រូច​



@FBfoods

Tuesday, August 29, 2017

មុខម្ហូបស្ងោរ​ស្ពៃ​ក្តោប​ស្នូល​សាច់​ជ្រូក​ចិញ្ច្រាំ


👨‍🍳មុខម្ហូបស្ងោរ​ស្ពៃ​ក្តោប​ស្នូល​សាច់​ជ្រូក​ចិញ្ច្រាំ អោយមានរសជាតិឆ្ងាញ់!!



ម្ហូបស្ងោរ​ស្ពៃ​ក្តោប​ស្នូល​សាច់​ជ្រូក​ចិញ្ច្រាំមានគ្រឿងផ្សំ!!


-ស្ពៃ​ក្តោប ៣០០ ​ក្រាម​ពុះ​ជា​ពី​ បក​ចេញ​ជា​ស្រទាប់ៗ​លាង​ទឹក​ឲ្យ​ស្អាត

-សាច់​ជ្រូក ៤០០ ក្រាម​ចិញ្ច្រាំឲ្យ​ម៉ត់

-ស្លឹក​ខ្ទឹម ៣ ដើម​កាត់​យក​តែស្លឹក​ទុក​ទាំង​វែង

-ផ្សិត ២០០ ក្រាម (ផ្សិត​ចិន) ពុះ​ជា​ពីរ

-ការ៉ុត ១ ​មើម​កាត់​ទទឹង​ជា​ចំណិតៗ ឬចិត​ជា​ក្បាច់​រឹត​តែ​ល្អ

-ស្ករស ១ ស្លាប​ព្រា​កាហ្វេ

-ទឹក​ស៊ី​អ៊ីវ ១ ស្លាប​ព្រា​កាហ្វេ

-ប្រេង​ខ្យង ១ ស្លាប​ព្រាកាហ្វេ

-ទឹកត្រី ២ ស្លាបព្រាកាហ្វេ

-ម្រេច កន្លះស្លាបព្រាបាយ

-អំបិល ១ ស្លាបព្រាកាហ្វេកន្លះ

-ខ្ទឹមស ៣ កំពឹសចិញ្ច្រាំ

-ជីវ៉ាន់ស៊ុយ ៤ ដើម ២ដើមហាន់តូចៗ ២ ដើមទុកដាក់ក្នុងឆ្នាំងសម្លរ



ជា​ដំបូង​ត្រូវ​ដាំ​ទឹក​ស្រស់​ស្ពៃក្តោប​ និង​ស្លឹក​ខ្ទឹម​ជា​មុន​សិន​ ពេល​ដែល​ទឹក​​ពុះ​អ្នក​ត្រូវ​ដាក់​អំបិល​ ១ ស្លាប​ព្រា​កាហ្វេ​ចូល​ក្នុង​ទឹក​ដែល​កំ​ពុង​ពុះ​នោះ ​បន្ទាប់​មក​ដាក់​ស្ពៃ​ក្តោប​ និង​ស្លឹក​ខ្ទឹម​ចូល​ទុក​ប្រហែល​ជា ​៣០ វិនាទី​

ទើប​ស្រង់​ចេញ​ដាក់​ចូល​ក្នុង​ទឹក​ត្រជាក់​រួច ហើយ​ក៍​ស្រង់​ពី​ទឹក​ត្រជាក់​ទុក​មួយ​ផ្នែក​សិន។

អ្នក​ត្រូវ​យក​ចាន​គោម​ធំ​មួយ​ដើម្បី​ដាក់​ប្រឡាក់​សាច់​ជ្រូក​ចិញ្ច្រាំ​ ដែល​មាន​គ្រឿង​ផ្សំ​ដូចជាៈ ​ជីវ៉ាន់ស៊ុយ​ដែល​បាន​ហាន់តូចៗ, ខ្ទឹមស, ម្រេច, ស្ករស, ទឹកស៊ីអ៊ីវ,

ប្រេងខ្យង​ និង​ទឹកត្រី ១ ស្លាបព្រាកាហ្វេ ​រូច​កូរ​បញ្ចូល​គ្នា​រហូត​ទាក់​តែ​គ្រឿង​ចូល​បាន​សប់​ល្អ។​

យក​ស្ពៃ​ក្តោប​ដែល​បាន​ស្រស់​រួច​ពន្លារ​ឲ្យ​រាប​បន្ទាប់​មក​ដាក់​សាច់​ ជ្រូក​ដែល​បាន​ផ្សំ​គ្រឿងរួច ​១ ស្លាបព្រាបាយ​ដាក់

​នៅ​ចំហៀង​ស្ពៃ​រួច​ក៍​មូរ​ហើយ​យក​ស្លឹក​ខ្ទឹម​ចង​ឲ្យ​ ជាប់​ទុក​មួយ​ផ្នែក​សិន។

យក​ឆ្នាំង​ដាក់​ដាំ​ទឹក​ឲ្យពុះ​ដាក់​ដើម​ជីវ៉ាន់ស៊ុយ, ការ៉ុត, ផ្សិត, អំបិល ​កន្លះស្លាបព្រាកាហ្វេ

និង​ស្ពៃក្តោប​ដែល​បាន​រុំ​សាច់​ជ្រូក​ចូល​ទៅ​ក្នុង​ឆ្នាំង​រួចគ្រប​ ១០-១៥ នាទី ​ឬ​រហូត​ទាល់​តែ​ឆ្អិន​ជា​ការ​រួចរាល់៕



@FBfoods

យល់ដឹងខ​ត្រីប៉េង​ប៉ោះ​មិន​ឲ្យ​បែក​សាច់


👨‍🍳មុខម្ហូបខ​ត្រីប៉េង​ប៉ោះ​មិន​ឲ្យ​បែក​សាច់ អោយមានរសជាតិឆ្ងាញ់!!



💡មុខម្ហូបខ​ត្រីប៉េង​ប៉ោះ​មិន​ឲ្យ​បែក​សាច់ឆ្ងុយឆ្ងាញ់ ត្រូវមានគ្រឿងផ្សំដូចខាងក្រោម៖


-ប៉េងប៉ោះចំនួន ៥-៦ ផ្លែ ពុះជាពីរ

-ត្រីចំនួន ៥០០​ ក្រាម (ត្រីរ៉ស ឬត្រី​ឆ្លាំង) ប្រឡាក់​ជា​មួយ​គ្រឿង​មុន​ ៣០ នាទី​

-ស្ករត្នោតចំនួន ០១ ស្លាបព្រាបាយ​ អំបិល ​​ប៊ីចេង ​ ​ម្រេច (កន្លះស្លាបព្រាកាហ្វេ) ខ្ទឹមស

-អំពៅចំនួន ៤-៥ កង់កាត់ប្រវែង​ ៣ ថ្នាំងដៃពុះជាចំណិត

-ខ្ទឹមសចំនួន ០៤ កំពឹសចិញ្ច្រោំ

-ទឹកត្រីចំនួន ០៦ ស្លាបព្រាបាយ

-ម្រេចចំនួន ០១ ស្លាបព្រាកាហ្វេកន្លះ

-ស្ករត្នោតចំនួន ០៣ ស្លាបព្រាបាយ

-ប៊ីចេងចំនួន ០១ ស្លាបព្រាកាហ្វេ

-អំបិលចំនួន ០១ ស្លាបព្រាកាហ្វេ



ជា​​ដំបូង​​ត្រូវ​​យក​​ឆ្នាំង​​មក​​តម្រៀប​​​អំពៅ​​ក្រាល​ពី​ក្រោម ​បន្ទាប់​មក​រៀបត្រី និងប៉េងប៉ោះ​ទុក​ដោយ​ឡែក​សិន។

យក​ឆ្នាំង​មួយ​ទៀត​ដាក់​ស្ករ​ត្នោត​ចូល​​ ២ ស្លាបព្រាបាយ​​កូរ​ឲ្យ​ឈ្ងុយ​ បន្ទាប់​​មក​ដាក់ខ្ទឹមស ម្រេច ​​១ ស្លាបព្រាកាហ្វេ ទឹកត្រី ៤ ស្លាបព្រាកាហ្វេ​ ប៊ីចេង

កន្លះស្លាបកាហ្វេ​ អំបិល កន្លះស្លាបកាហ្វេ រួចកូរ​វា​សព​បន្តិច​​សុំ​យក​ទៅ​ចាក់​ចូល​ក្នុងឆ្នាំង​​ដែល​បាន​ដែល​បាន​រៀប ​ចំ​ទុក​ហើយ។

យក​ឆ្នាំង​នោះ​ចាក់ទឹក​ចូល​ ៤-៥ វែកសម្លរ​ បន្ទាប់​មក​ដាក់​​ចំអិន​ ៣០-៤០ នាទី​ជា​ការ​រួច​រាល់៕​



@FBfoods

មុខម្ហូបសម្លរម្ជូរគ្រឿងសាច់គោ


👨‍🍳មុខម្ហូបសម្លរម្ជូរគ្រឿងសាច់គោ អោយមានរសជាតិឆ្ងាញ់!!



💡មុខម្ហូបសម្លរម្ជូរគ្រឿងសាច់គោឆ្ងុយឆ្ងាញ់ ត្រូវមានគ្រឿងផ្សំដូចខាងក្រោម៖


-សាច់គោចំនួន ៥០០ ​ក្រាម ហាន់ជា​ចំណិតស្តើងៗ

-ភ្លៅកែបចំនួន ៥០០ ក្រាម ចិតជា​បញ្ឆិតវែង ២-៣ ថ្នាំងដៃ

-ប្រហុកចំនួន ១ ស្លាបព្រាបាយ (ចិញ្ច្រាំ)

-ជីនាងវងចំនួន ១ ក្តាប់ បេះជាសន្លឹកៗ

-គ្រឿងចំនួន ៣ ស្លាបព្រាបាយ

-ម្សៅស៊ុបចំនួន កន្លះស្លាបព្រាបាយ

-អំពិលចំនួន ១ ស្លាបព្រាបាយ

-ស្ករសចំនួន កន្លះសាបព្រាបាយ



បន្ទាប់​ពី​ដាក់​ឆ្នាំង​លើ​ភ្លើង​ឲ្យ​ក្តៅ​ហើយ ​ដំបូង​អ្នក​​ត្រូវ​​យក​​សាច់​គោ​ដាក់​​ចូល​​ក្នុង​​ឆ្នាំង ​​រួច​​ដាក់​​​ស្ករស, អំពិល, ម្សៅស៊ុប ​និងប្រហុក បន្ទាប់​មកដាក់​ទឹក​បន្តិច​ច្រ​​បល់​បញ្ចូល​គ្នាឲ្យ​សព​ ហើយ​រំ​ងាស់​មួយ​សន្ទុះដើម្បី​ឲ្យ​សាច់​ផុយ។

បន្ទាប់​មក​ទៀត ​​បន្ថែម​បន្លែ​ដាក់​ទឹក​ចូល​គ្រប​ទុក​ប្រហែល​ ៥ នាទី​ដាក់ជីនាង​វង​ចូល​ជាការរួច​រាល់៕



@FBfoods

របៀបធ្វើមុខម្ហូបបង្កងគ្រឿងការី ​យ៉ាងធ្ងាញ់ពិសេស


👨‍🍳មុខម្ហូបបង្កងគ្រឿងការី អោយមានរសជាតិឆ្ងាញ់!!


💡មុខម្ហូបបង្កងគ្រឿងការី ឆ្ងុយឆ្ងាញ់ ត្រូវមានគ្រឿងផ្សំដូចខាងក្រោម៖

-បង្កង​ ០១គីឡូ

-កាពិ រឺ ប្រហុក ( តាមចំណូលចិត្ត )

-គ្រឿងការី

-ម្សៅស៊ុប

-ម្ទេសក្រៀម ( ចិញ្ច្រាំអោយម៉ត់ )

-ខ្ទិះដូង

-អំបិល

-ទឹកត្រី

-ស្ករស

-គ្រឿងបុក មានដូចជា( គល់ស្លឹកគ្រៃ រំដេង រមៀត ស្លឹកក្រូចសើច ខ្ទឹមស ) បុកម៉ត់ហើយ ដាក់សណ្ដែកដី បុកលាយជាមួយអោយម៉ត់បន្តិច



ដាក់ខ្ទិះចូលក្នុងឆ្នាំង ទុកអោយឡើងប្រេងបន្តិច ដាក់ម្ទេសក្រហម ប្រហុក រឺ កាពិ

កូរអោយរៀងក្រហមបន្តិច ទើបដាក់គ្រឿងបុកកូរអោយសព្វឡើងឈ្ងុយ និង ក្រហម

បន្ទាប់មកដាក់គ្រឿងការីចូល ( បើសិនជាស្ងួត ដាក់ខ្ទិះចូលបន្តិច )

បន្ទាប់មកទៀត ដាក់បង្កង ស្ករស ទឹកត្រី អំបិល ម្សៅស៊ុប កូរចូលគ្នាអោយសព្វជាមួយគ្រឿង

រួចដាក់ខ្ទិះចូលបន្តិច ( កុំអោយច្រើនពេក ធ្វើអោយរៀងខាប់ ) ទុកអោយពុះ រួចភ្លក់មើលអោយល្មម

តាមការចូលចិត្ត ពេលឆ្អិបបង្កងហើយ ដួសដាក់ចាន រួចជាការស្រេច ។



@khmerfood

មុខម្ហូបសម្ល​ម្ជូរ​តុំយ៉ាំ​​បង្គា​


👨‍🍳មុខម្ហូបសម្ល​ម្ជូរ​តុំយ៉ាំ​​បង្គា​ អោយមានរសជាតិឆ្ងាញ់!!



💡មុខម្ហូបសម្ល​ម្ជូរ​តុំយ៉ាំ​​បង្គា​ ឆ្ងុយឆ្ងាញ់ ត្រូវមានគ្រឿងផ្សំដូចខាងក្រោម៖


បង្គា​ស្រស់​ ៣-៤ខាំ

គល់​ស្លឹក​គ្រៃ០២​ដើម

ផ្សិត​ចំបើង​ ០១ខាំ

ក្រូច​ឆ្មារ​ ០១ផ្លែ

ស្លឹក​ក្រូច​សើច​ ០៤​ សន្លឹក

គ្រឿង​តុំយ៉ាំ​ ០១​កញ្ចប់

ទឹក​ស៊ុប ៤ ចាន​ចង្កឹះ

ម្ទេស​ស្រស់​ ៥គ្រាប់

ទឹក​ត្រី​ កន្លះ​ស្លាប​ព្រា​បាយ

អំបិល​ កន្លះ​ស្លាប​ព្រា​បាយ

ស្ករ​ស កន្លះ​ស្លាប​ព្រា​បាយ

ម្សៅ​ស៊ុប​ កន្លះ​ស្លាប​ព្រា​បាយ។



យក​បង្គា​ស្រស់​​ធ្វើ​ឲ្យ​ស្អាត គល់​ស្លឹក​គ្រៃ​ហាន់​បញ្ជិត​ក្រាស់ៗ​បន្តិច

ដាំ​ទឹក​ស៊ុប​ឲ្យ​ពុះ​​ រួច​ដាក់​គ្រឿង​ផ្សំ​ខាង​លើ​​ចូល​ មាន​​គល់​ស្លឹក​គ្រៃ​

ស្លឹក​ក្រូច​សើច ក្រូច​ឆ្មារ គ្រឿង​តុំយ៉ាំ ទឹក​ត្រី អំបិល ស្ករស ម្សៅ​ស៊ុប

ផ្សិត​ចំបើង បង្គា ម្ទេស​ស្រស់​ ទុក​ឲ្យ​ទឹក​ពុះ​ ឆ្អិន​​​សាច់​បង្គា​ល្មម។

បើ​ឆ្អិន​អស់​ហើយ​ ប្រិយមិត្ត​​អាច​​ភ្លក់​​រសជាតិ​ជូរ​​ ហឹរ​ៗ និង​ប្រៃ​បន្តិច​ ​​

សម្ល​ម្ជូរ​​ពណ៌​ក្រហម​ឆ្អិន​ឆ្អៅ​​មួយ​នេះ​បាន​ជា​ការ​ស្រេច ដូច​រូប​ខាង​ក្រោម​នេះ​អញ្ចឹង។



@FBfoods

Saturday, August 26, 2017

មុខម្ហូបស៊ុបអន្ទង់


មុខម្ហូបស៊ុបអន្ទង់ អោយមានរសជាតិឆ្ងាញ់!!



💡មុខម្ហូបស៊ុបអន្ទង់ គ្រឿងផ្សំដូចខាងក្រោម៖


- អន្ទង់ចំនួន ៣០០ក្រាម

- ត្រយូងចេកចំនួន ០១(ចិតដូចស្ងោរ)

- គល់ស្លឹកគ្រៃចំនួន ២ដើម (ហាន់បញ្ឆិត ២ថ្នាំងដៃស្តើងៗ

)

- រំដេងចំនួន ៤ចំណិត (ហាន់ស្តើង)

- ស្លឹកក្រូចសើចចំនួន ៣សន្លឹក

- ខ្ញីចំនួន ៣ចំណិត (ហាន់ស្តើង)

- បង្គាយាយហ៊ឺចំនួន ៥០ក្រាម

- ទឹកដោះគោឆៅចំនួន ១កំប៉ុង (កំប៉ុងដែកខ្លី)

- ទឹកកកដុំចំនួន ៥០០ក្រាម (ដំឲ្យម៉ត់)

- ជីវ៉ាន់ស៊ុយ

- ជីរណា

- ក្រូចឆ្មា

- ភ្លៅកង្កែបចំនួន ១០០ក្រាម (កាត់៣ថ្នាំងដៃ)

- ខ្ទឹមស (ចិញ្រ្ចាំ), ប៊ីចេង, ទឹកត្រី, អំបិល, ស្ករស

- ប្រេងឆា



- ជាដំបូងដាក់ឆ្នាំងហើយដាក់ប្រេងឆាឲ្យក្តៅ និងខ្ទឹមសលីងឲ្យឆ្ងុយ បន្ទាប់មកដាក់​គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ខ្ញី ត្រយូងចេក និងបង្គាយាយហ៊ឺ ហើយ​ច្រលូក​ឲ្យសព្វទុកឲ្យឆ្អិន។

- បន្ទាប់​ពី​គ្រឿង​ទាំង​អស់ឆ្អិន សូម​ដាក់ទឹកកកចូល ហើយត្រូវរង់ចាំឲ្យទឹកដែលចេញពី​ទឹកកកពុះ។ បន្ទាប់ពីពុះហើយដាក់ ប៊ីចេង ស្ករស អំបិល និង​ទឹកត្រី ហើយ​ភ្លក់​មើល​ឲ្យ​ល្មម​តាម ចំណង​ចំណូល​ចិត្ត។

- បន្ទាប់ពីដាក់គ្រឿងហើយ សូម​ចាប់​ផ្តើម​ដាក់អន្ទង់ចូល​បន្ត​ទៀត រូចរង់ចាំមួយរំពុះ ទើប​ដាក់ចុះពីចង្រា្កន។

-ពេលដាក់ចុះពីចង្ក្រាន ចាក់ទឹកដោះគោចូល ភ្លៅកង្កែក និងជីវ៉ាន់ស៊ុយ​ចូល​ព្រម​គ្នា។



@FBfoods