Saturday, August 26, 2017

មុខម្ហូបសម្ល​ខួរ​ននោង​


មុខម្ហូបសម្ល​ខួរ​ននោង​ អោយមានរសជាតិឆ្ងាញ់!!



💡មុខម្ហូបសម្ល​ខួរ​ននោង​ គ្រឿងផ្សំដូចខាងក្រោម៖


- ក្ដាម

-កំពឹស

-ននោង

-ម្អម

- ប្រហុក

-អំបិល

-ប៊ីចេង និង​ស្ករស។



- ដំបូង​ត្រូវ​បក​ក្តាម​លាង​ទឹក​ឲ្យ​ស្អាត​រួច​យក​ទៅ​បុក​ឲ្យ​ហ្មត់​បន្ទាប់មក ​ដាក់​ទឹក​កន្លះ​ចានគោម ជ្រាវ​យក​កាក​វា​ចោល ពោល​គឺ​ទុក​តែ​ទឹក​ខាប់​ៗ​(​ខួរក្ដាម​) សម្រាប់​ស្ល។

- បន្ទាប់មក​ដាំ​ទឹក​ឲ្យ​ពុះ ហើយ​ជ្រុំ​ប្រហុក បន្ទាប់មក​ដាក់​បន្លែ (ននោង) អំបិល ប៊ីចេង និង​ស្ករស​បន្តិច រួច​ទុក​ឲ្យ​ពុះ ហើយ​ភ្លក្ស​សាប​ប្រៃ​តាម​ចំណូល​ចិត្ត មុន​នឹង​ដាក់​កំពឹស និង​ខួរ​ក្ដាម​ចូល​ក្នុង​ឆ្នាំង​នោះ​ជា​ការ​ស្រេច៕



@FBfoods