Friday, August 25, 2017

មុខម្ហូបឆាក្ដៅទា


មុខម្ហូបឆាក្ដៅទា អោយមានរសជាតិឆ្ងាញ់!!


តើនាក់ចង់រៀនធ្វើម្ហូបអោយមានរសជាតិឆ្ងុយឆ្ងាញ់ទេ?


💡គ្រឿងផ្សំ ម្ហូបឆាក្ដៅទា ដូចខាងក្រោម៖


- ទា កាត់ជាដុំៗល្មម រឺ សាច់មាន់ ចំនួន០១

- គ្រឿងបុក ដូចជា គល់ស្លឹកគ្រៃ, ស្លឹកក្រូចសើច, រមៀត, រំដេង, ខ្ទឹមស

- ម្ទេសក្រៀម ចិញ្ច្រាំអោយម៉ត់តាមការចង់បានរបស់អ្នក

- សណ្ដែកដីលីង មិនបាច់បុកទេ

- ស្លឹកក្រូចសើច ដាក់អោយមានភាពស្ងុយ

- ស្លឹកម្រះព្រៅ​ ដាក់អោយមានភាពស្ងុយ

- ស្ករត្នោត, អំបិល, ទឹកត្រី, ម្សៅស៊ុប



- ជំហានទី១៖ ដំបូងដាក់ប្រេងឆាចូលក្នុងខ្ទះបន្តិច ទុកអោយក្ដៅ បន្ទាប់មកដាក់ខ្ទឹមសចិញ្រាំ និង ម្ទេសក្រៀមចូលរំលីងអោយឡើងក្រហម ទើបដាក់គ្រឿងបុក សណ្ដែកដីចូល រំលីងអោយឡើងឈ្ងុយ។

- ជំហានទី២៖ ដាក់សាច់, ស្ករត្នោត, ម្សៅស៊ុប, អំបិល, ទឹកត្រី, និង ទឹកបន្តិច, ហើយបន្ទាប់មកកូរអោយសព្វចូលជាតិជាមួយគ្រឿង រួចភ្លក់មើលអោយល្មមតាមការចូលចិត្ត។

- ជំហានទី៣៖ ទុកអោយចូលជាតិផុយសាច់ហើយ បន្ទាប់មកដាក់ទឹកដោះគោឆៅចូល ទុកអោយពុះ រៀងរីងទឹកបន្តិច, ទើបដាក់ស្លឹកម្រះពៅ, ស្លឹកក្រូចសើចចូល កូរអោយសព្វ រួចជាការស្រេច ។



@hellofoodcook