Saturday, August 26, 2017

មុខម្ហូបត្រី​ចំហុយ​ទឹក​ស៊ី​អ៊ីវ ជា​មួយ​គល់​ខ្ទឹម


មុខម្ហូបត្រី​ចំហុយ​ទឹក​ស៊ី​អ៊ីវ ជា​មួយ​គល់​ខ្ទឹម អោយមានរសជាតិឆ្ងាញ់!!



💡មុខម្ហូបត្រី​ចំហុយ​ទឹក​ស៊ី​អ៊ីវ ជា​មួយ​គល់​ខ្ទឹម គ្រឿងផ្សំដូចខាងក្រោម៖


- ត្រីក្រហមចំនួន 0១ ក្បាល ប្រហែលជា ៤០០ ក្រាម

- គល់ខ្ទឹមចំនួន ១០ គល់កាត់ប្រវែង ៣ ថ្នាំងដៃ​ពី​គល់​ខ្ទឹម​យក​កូន​កាំបិត​ពុះ ​២-៣ កាំបិត​សង​ខាង​ខ្ទឹម​ប៉ុន្តែ​កុំ​ឲ្យ​ដាច់

- ជីវ៉ាន់ស៊ុយ ហាន់តូចៗ

- ខ្ញី 0១ មើមតូចហាន់ជាចំណិតសរសៃតូចៗ

- ទឹកស៊ីអ៊ីវចំនួន 0៥ ស្លាបព្រាកាហ្វេ

- ប្រេងល្ង 0២ ស្លាបព្រាកាហ្វេ

- ប៊ីចេង កន្លះស្លាបព្រាកាហ្វេ

- អំបិលចំនួន ០១ ចុងស្លាបព្រាកាហ្វេ

- ស្ករស​ កន្លះស្លាបព្រាកាហ្វេ



- មុន​ដំបូង​អ្នក​ត្រូវ​លាយ​គ្រឿង​ផ្សំ​ចូល​ទៅ​ក្នុង​កូន​ចាន​មួយ​ដែល​មាន​ គ្រឿង​ផ្សំ​ដូច​ជាទឹក​ស៊ីអ៊ីវ, ប្រេងល្ង, ស្ករស, ប៊ីចេង ​និង​អំបិល​រួច​ហើយ​កូរ​វាឲ្យ​រលាយ​សប់​ចូល​គ្នា​រក្សា​ទុក​ដោយ​ឡែក​សិន។​

- យក​ត្រី​រៀប​ដាក់​ក្នុង​ចាន​បន្ទាប់​មក​រៀប​ខ្ញី ​គល់ខ្ទឹម​រាយ​ពី​លើ​ត្រី​ រួច​ហើយ​ក៍​យក​គ្រឿង​ផ្សំ​ដែល​បាន​លាយ​ទុក​នោះមក​ដាក់​ពី​លើ​ដែរ។

- យក​ត្រី​ដែល​បាន​លាយ​គ្រឿង​ផ្សំ​រួច​រាល់​ហើយ​ដាក់​​ក្នុង​ឆ្នាំង​ដើម្បី​ ចំហុយ​​ប្រហែល​ជា​១០-១៥ នាទី​​ពេល​​ដែល​​ឆ្អិន​​ហើយ​​ទើប​​អ្នក​​ដាក់​​ជីវ៉ាន់ស៊ុយ​ពី​លើ​ ត្រីដែលបានចំហុយឆ្អិននោះជាការរួចរាល់៕



@FBfoods