 
  👨🍳មុខម្ហូបសម្លម្ជូរតុំយ៉ាំបង្គា អោយមានរសជាតិឆ្ងាញ់!!
 
 💡មុខម្ហូបសម្លម្ជូរតុំយ៉ាំបង្គា ឆ្ងុយឆ្ងាញ់ ត្រូវមានគ្រឿងផ្សំដូចខាងក្រោម៖
បង្គាស្រស់ ៣-៤ខាំ
គល់ស្លឹកគ្រៃ០២ដើម
ផ្សិតចំបើង ០១ខាំ
ក្រូចឆ្មារ ០១ផ្លែ
ស្លឹកក្រូចសើច ០៤ សន្លឹក
គ្រឿងតុំយ៉ាំ ០១កញ្ចប់
ទឹកស៊ុប ៤ ចានចង្កឹះ
ម្ទេសស្រស់ ៥គ្រាប់
ទឹកត្រី កន្លះស្លាបព្រាបាយ
អំបិល កន្លះស្លាបព្រាបាយ
ស្ករស កន្លះស្លាបព្រាបាយ
ម្សៅស៊ុប កន្លះស្លាបព្រាបាយ។
 
 យកបង្គាស្រស់ធ្វើឲ្យស្អាត គល់ស្លឹកគ្រៃហាន់បញ្ជិតក្រាស់ៗបន្តិច
ដាំទឹកស៊ុបឲ្យពុះ រួចដាក់គ្រឿងផ្សំខាងលើចូល មានគល់ស្លឹកគ្រៃ
ស្លឹកក្រូចសើច ក្រូចឆ្មារ គ្រឿងតុំយ៉ាំ ទឹកត្រី អំបិល ស្ករស ម្សៅស៊ុប
ផ្សិតចំបើង បង្គា ម្ទេសស្រស់ ទុកឲ្យទឹកពុះ ឆ្អិនសាច់បង្គាល្មម។
បើឆ្អិនអស់ហើយ ប្រិយមិត្តអាចភ្លក់រសជាតិជូរ ហឹរៗ និងប្រៃបន្តិច 
សម្លម្ជូរពណ៌ក្រហមឆ្អិនឆ្អៅមួយនេះបានជាការស្រេច ដូចរូបខាងក្រោមនេះអញ្ចឹង។






 
 
 
 
 
 


 
 
 
 
 
 
 Hello, my name blog is khmerfoods.
Hello, my name blog is khmerfoods.